ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការ ឈឿន សុចិត្ត ដឹកនាំរៀបចំកិច្ចប្រជុំការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃសុក្រ ៧កើត ខែភទ្រប ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានដឹកនាំរៀបចំកិច្ចប្រជុំការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដឹកនាំដោយលោកឧត្តមសេ​នីយ៍ទោ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្ត និងលោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ។​

កិច្ចប្រជុំខាងលើពិភាក្សាការងារមួយចំនួនដូចខាងក្រោមៈ

ក-គោលបំណង

  ១-ធានាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ

   ២-ទប់ស្កាត់ផលប៉ះពាល់សុខភាព​និង បរិស្ថាន

   ៣-ទប់ស្កាត់ការយកចំណីផ្លូវធ្វើអាជីវកម្ម​លក់ដូរអានាធិបតេយ្យ

   ៤-ទប់ស្កាត់បញ្ហាកកស្ទះចរាចរណ៍។​

ខ-កំណត់យុទ្ធសាស្ត្រនិងគោលដៅអាទិភាព កន្លែងដែលមានបញ្ហាប្រឈមនឹងត្រូវដោះស្រាយ។​

សមាសភាពចូលរួម​មានៈ

-លោកស្នងការរងពាក់ព័ន្ធ

-លោកនាយការិយាល័យពាក់ព័ន្ធ

-លោកអធិការ អធិការរងនគរបាលក្រុងតាខ្មៅ

-លោកអភិបាលរងក្រុងតាខ្មៅ និង លោក-លោកស្រីប្រធានការិយាល័យចំណុះ

-លោកមេបញ្ជាការរងមូលដ្ឋានអាវុធហត្ថក្រុងតាខ្មៅ

-លោក-លោកស្រីចៅសង្កាត់ទាំង១០​ចំណុះក្រុងតាខ្មៅ​

-លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង១០សរុបចំនួ​ន៥២នាក់ (ស្រី២) ៕

ដោយ : សិលា


ចែករំលែក៖