ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៨កេីត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌនិងជាប្រធានកិក្តិយសអនុសាខាកាកបាទក្រហមខណ្ឌកំបូល បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រចំនួន៥០គ្រួសារមកពីភូមិចំនួន៣ ស្ថិតក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល។
ឆ្លៀតក្នុងឱកាសនេះ លោកឃឹម ស៊ុនសូដា បានពាំនាំការផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលជានិច្ចកាល សម្តេចទាំងទ្វេ និងថ្នាក់ដឹកនាំតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។ អំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនោះក្នុង១គ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម, ឃីត១កញ្ចប់ និងថវិកាមួយចំនួនផងដែរ៕
ដោយ៖ចន្ទ លីហ្សា