ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា​៖ ប្រជាពលរដ្ឋ​ដែលស្ម័គ្រចិត្តរុះរេីសំណង់ខុសច្បាប់ស្ថិតក្នុងតំបន់រណីយដ្ឋានអង្គរចំនួន​ ១៨១​ គ្រួសារបន្ថែមទៀត​ បាន​ចាប់​ឆ្នោត​ជ្រេីសរេីសដីឡូត៍នៅតំបន់រុនតាឯក​ គិត​ត្រឹមថ្ងៃទី០២​ ខែកញ្ញា! ​

ចែករំលែក៖

ខេត្តសៀមរាប​៖​ ថ្លែង​នៅ​ក្នុង​ផេកហ្វេសប៊ុកផ្លូវការរបស់លោក​ឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ គិត​ត្រឹម​ថ្ងៃទី០២​ ខែកញ្ញា ឆ្នាំ២០២២​នេះ​ ប្រជាពលរដ្ឋ​ដែលគ្រប់លក្ខខណ្ឌនិងស្ម័គ្រចិត្តរុះរេីសំណង់ខុសច្បាប់ស្ថិតក្នុងតំបន់រណីយដ្ឋានអង្គរ ចំនួន​ ១៨១​ គ្រួសារបន្ថែមទៀត​ បាន​ចាប់​ឆ្នោត​ជ្រេីសរេីសដីឡូត៍នៅតំបន់រុនតាឯក​ ធ្វេីឱ្យ​ចំនួនសរុបកេីនដល់​ ១១១៧ គ្រួសារ​។

សូមជម្រាបថា​ ការចាប់ឆ្នោតយកដីឡូតិ៍នេះ បានធ្វើឡើងនៅ សាលាខេត្តសៀមរាប ខណៈដែលការចាប់ឆ្នោតនឹងធ្វើឡើងជាបន្តបន្ទាប់ទៀត។

បច្ចុប្បន្ននេះ​ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕

ដោយ៖សហការី


ចែករំលែក៖