ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចជំរុញដល់ក្រុមការងារទាំងអស់ដែលចុះជួយមូលដ្ឋានត្រូវតែបន្តបេសកម្មរបស់ខ្លួនឱ្យល្អ និងថែរក្សាសំឡេងឆ្នោតដែលទទួលបានពីការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ៖​ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ  ខេត្តព្រៃវែង ជំរុញដល់ក្រុមការងារទាំងអស់ដែលចុះជួយមូលដ្ឋានត្រូវតែបន្តបេសកកម្មរបស់ខ្លួនឱ្យល្អ និងថែរក្សាសំឡេងឆ្នោតដែលទទួលបានពីការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់។ ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច គឺនៅក្នុង​ពិធី​អញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសរេីសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣  ដែលធ្វេីឡេីងនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ។ 

    លោក វង សូត បានណែនាំដល់សមាជិកសមាជិកា និងជាពិសេសនោះក្រុមការងារដែលចុះជួយតាមមូលដ្ឋានធ្វេីយ៉ាងណាពង្រឹងស្មារតី សាមគ្គីភាពគ្នា និងបំពេញតួនាទីឱ្យបានល្អប្រសេីរស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ក្រោយពីទទួលបានលទ្ធផលដ៏ល្អកាលពីបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅនេះ គឺពលរដ្ឋគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រេីនលេីសលប់  នេះដោយសារការដឹកនាំរបស់បក្សប្រជាជកម្ពុជាដែលបម្រើរាស្ត្រពិតៗ  ដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យរីកចម្រេីននិងជឿនលឿនបន្តទៀត។  

    ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី​ វង សូត ក៏បានជំរុញដល់ក្រូមការងារដែលប្តូរសមាសភាព បន្តបេសកកម្មរបស់ខ្លួនឱ្យបានល្អ  និងថែរក្សាសំឡេងគាំទ្ររបស់ពលរដ្ឋមកលេីគណបក្សប្រជាជនកម្ពុជា  ដេីម្បីយកជ័យជម្នះក្នុងការបោះឆ្នោតជ្រេីសរេីសតាំងតំណាងរាស្ត្រនីតិកាលទី៧  ឆ្នាំ២០២៣ ខាងមុខនេះ៕

ដោយ​៖សហការី​


ចែករំលែក៖