ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសអាយុ ០៤ឆ្នាំម្នាក់លង់ទឹកស្លាប់នៅអូរព្រំដែន កម្ពុជា ថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់លង់ទឹកអូរព្រំដែនស្លាប់នៅវេលាម៉ោង០១នឹង១០នាទីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២២នេះពីក្រោយផ្សារមង្គលចំងាយជាង១០០ម៉ែត្រឋិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ក្មេងប្រុសរងគ្រោះមានឈ្មោះ ឡៃ ម៉េងស៊ឺ អាយុ ០៤ឆ្នាំឪពុកមានឈ្មោះ លឿន ឡៃ និងម្ដាយមានឈ្មោះចិន សាវុន រស់នៅភូមិកើតហេតុ។លោកស្រីមេភូមិប៉ោយប៉ែតស៊ិន ណាំយ៉ុង បានប្រាប់ថាក្មេងប្រុសខាងលើនោះម៉ោងប្រមាណ៦និង៤៩នាទីល្ងាចថ្ងៃដដែលនេះនៅមិនទាន់រកឃើញឡើយ ។

ហើយកំពុងតែបង្កើនកម្លាំងបន្ថែមដើម្បីស្វែងរកសពក្មេង។

លោកស្រីបន្តថា ក្មេងរងគ្រោះត្រូវបានក្មេងៗដែលទៅលេងទឹកជាមួយ ឃើញធ្លាក់ទឹកអូរព្រំដែនកម្ពុជា ថៃ រួចហើយក៏បានរត់មកប្រាប់ឪពុកម្ដាយទើបបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានចុះជួយរុករកតែម្ដង ៕

ដោយ ៖ វណ្ណា


ចែករំលែក៖