ព័ត៌មានទាន់ហេតុការណ៍៖

រញ្ជួយដីកម្រិត៦,៦រ៉ិចទ័រនៅទីក្រុង ស៊ីឈួន ប្រទេសចិន

ចែករំលែក៖

ទីភ្នាក់ងារត្រួតពិនិត្យភូមិសាស្ត្រអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័របានវាយប្រហារភាគនិរតីប្រទេសចិន កាលពីថ្ងៃទី៥ ខែកញ្ញា។ តាម USGS បានរាយការណ៍ថា គ្រោះរញ្ជួយដីនេះមានចម្ងាយ៤៣គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Kangding ក្នុងខេត្ត Sichuan ក្នុងជម្រៅ១០គីឡូម៉ែត្រ។ នៅពេលនេះគេមិនទាន់ដឹងពីចំនួនអ្នកស្លាប់ឬរងរបួសនោះឡើយ។
សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះរញ្ជួយដីរបស់ប្រទេសចិន បានឱ្យដឹងថា ការរញ្ជួយដីកម្រិត៦.៨ រ៉ិចទ័រ បានវាយប្រហារតំបន់ភ្នំមួយនៅភាគខាងលិចខេត្តស៉ីឈួន (Sichuan) ប្រទេសចិន នៅថ្ងៃត្រង់ថ្ងៃចន្ទនេះ (ម៉ោងនៅប៉េកាំង)។
មជ្ឈមណ្ឌលខាងលើបានឱ្យដឹងបន្ថែមថា ចំណុចកណ្តាលនៃការរញ្ជួយនេះ គឺមានទីតាំងនៅក្រុង Luding ក្នុងជម្រៅ១៦គីឡូម៉ែត្រ និងចម្ងាយប្រហែល១៨០គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានី Chengdu របស់ខេត្តស៉ីឈួន។ ប៉ុន្មាននាទីក្រោយមក ការរញ្ជួយដីលើកទី២ ដែលមានកម្រិត៤.២រ៉ិចទ័រក៏បានវាយប្រហារក្រុង Yaan ក្បែរក្រុង Ludingដែរ។ រហូតមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយអំពីការរងគ្រោះពីគ្រោះធម្មជាតិខាងលើនេះនៅឡើយ។
កាលពីឆ្នាំ២០១៣ ទីក្រុងយ៉ាអាន បានរងការវាយប្រហារដោយការរញ្ជួយដីយ៉ាងខ្លាំងក្លា ដែលបណ្តាលឱ្យមនុស្សជាង១០០នាក់ស្លាប់ និងរបួសរាប់ពាន់នាក់៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TTXVN

រូប​ថត​ ៖ ​Zingnews.vn


ចែករំលែក៖