ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របេីកលឿនក្នុងស្ថានភាពផ្លូវកោងបួងចង្កូតក្រឡាប់ផ្ងារជេីង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ រថយន្តសណ្តោងទូកុងតឺន័រ​មួយគ្រឿងបេីកបរក្នុងល្បឿនលឿនខណៈមកដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនក៏ក្រឡាប់ផ្ងារជេីងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០១និង៣០នាទី រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវសម្តេចសង្ឃ ចំណុចផ្លូវកោងបំបែកផ្លូវជាតិលេខ៤ ពីវាលរេញ-ស្ទឹងហាវ ចន្លោះគីឡូម៉ែត្រលេខ ០-១ ស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 រថយន្តបង្កម៉ាកDAEWOO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2749 បើកបរដោយឈ្មោះ គឹម កាន់ ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិក្រាំងចចាត ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តបង្កបេីកបរក្នុងទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុដោយស្ថានភាពផ្លូវកោងហេីយមិនបន្ថយល្បឿនក៏បួងចង្កូតក្រឡាប់ផ្ងារជេីងតែម្តងសំណាងមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុដោយសារតែមិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋនិងឯកជនទេីបសមត្ថកិច្ចប្រគល់ជូនក្រុមហ៊ុនស្ទូចរថយន្តទៅជួសជុលខ្លួនឯង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖