ព័ត៌មានទាន់ហេតុការណ៍៖

តុលាការលើកពេលសវនាការទៅថ្ងៃទី២៩ ខែកញ្ញា ដោយជនជា ប់ចោទ ឌួង ងៀប មិនទទួលយកមេធាវីចាត់តាំង

ចែករំលែក៖

ភ្នំពេញ ៖ តុលាការបានសម្រេចលើកពេលសវនាការ លើសំណុំរឿងផ្កាយ៣ ឌួង ងៀប ទៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខ មូលហេតុអវត្តមានមេធាវីការពារក្តីឲ្យជនជាប់ចោទ ។ 

សំណុំរឿងផ្កាយ៣ ឌួង ងៀប ត្រូវបានតុលាការលើកយកមកបើកសវនាការកាលពីព្រឹកថ្ងៃ៦ ខែកញ្ញា នេះ ដែលជាសវនាការលើកទី២ បន្ទាប់ពីលើកទី១ អវត្តមានជនជាប់ចោទ ។ 

លើកទី២នេះក៏ត្រូវបានលើកពេលទៀត ដោយមានវត្តមានជនជាប់ចោទ ឌួង ងៀប តែអវត្តមានមេធាវីការពារក្តីវិញ ក្នុងនោះតុលាការក៏បានសម្រេចចាត់តាំងមេធាវីជំនួស ដើម្បីឲ្យបានដំណើរជំនុំជម្រះសួរដេញដោល មិនចង់អូសបន្លាយពេលទៅមុខទៀតទេ ។ 

ប៉ុន្តែជនជាប់ចោទ ឌួង ងៀប ទទូចមិនទទួលយកមេធាវីចាត់របស់តុលាការទេ ហើយបានស្នើសុំឲ្យតុលាការលើកពេលទៅថ្ងៃទី២៩ ខែកញ្ញា ដល់ពេលនោះបើអវត្តមានមេធាវីការពារដោយអណត្តិ ជនជាប់ចោទសម្រេចទទួលយកមេធាវីចាត់តាំង ដោយបញ្ឍប់ការសុំពន្យារពេលទៀតហើយ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖