ព័ត៌មានទាន់ហេតុការណ៍៖

ជនមិនស្គាល់មុខបាញ់​ បាញ់រះក្នុងធនាគារ CIMB Bank​ ក្បែរអង់តែនទួលគោក​ បណ្ដាលឱ្យសន្ដិសុខម្នាក់រងបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យោងតាម​សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ​ឃេីញហេតុការណ៍​ បានឱ្យដឹងនៅរសៀលថ្ងៃ​ពុធ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២២នេះថា​៖​ មានករណី​ផ្ទុះ​អាវុធ​ជាច្រើន​គ្រាប់ នៅក្នុង​ធនាគារ CIMB Bank​ ក្បែរអង់តែនទួលគោក​ បណ្ដាលឱ្យសន្ដិសុខម្នាក់រងបួសធ្ងន់​ ហេីយ​ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ 

ហេតុការណ៍ខាងលើនេះ​ បានកើតឡើង​នៅថ្ងៃពុធទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ នៅក្នុងធនាគារ CIMB Bank ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

យោងតាមប្រភពព័ត៌មានពីសន្តិសុខម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសម្នាក់ ដែលស្លៀកពាក់ជាអង្គរក្សបានពាក់មួកសុវត្ថិភាពចូលទៅក្នុងធនាគារ ពេលនោះសន្តិសុខបានហាមឃាត់បុរសខាងលើមិនអនុញ្ញាតឲ្យពាក់មួកសុវត្ថិភាពចូលទៅខាងក្នុងធនាគារឡើយ។

 ដោយឲ្យបុរសដែលជាជនសង្ស័យខាងលើដោះមួកចេញយកមកទុកនៅខាងក្រៅ ភ្លាមៗនោះ ស្រាប់តែជនសង្ស័យបានដើរចូលទៅខាងក្នុងរួចបានដកកាំភ្លើងខ្លីចេញពីចង្កេះបាញ់សំដៅមកលើសន្តិសុខយាមនៅខាងក្នុងបណ្ដាលឲ្យរងរបួសធ្ងន់ ក្រោយពីបង្កហេតុជនសង្ស័យបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល៕

ដោយ ៖ រ៉ារ៉ា​


ចែករំលែក៖