ខេត្តកណ្តាល៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត តំណាងលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាល វរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ នារសៀល ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំទីបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ដោយមានការចូលរួមពី លោកស្នងការរង លោកនាយការិយាល័យបុគ្គលិកខេត្ត លោកអធិការនគរបាលក្រុង/ស្រុកទាំង១១, លោកមេបញ្ជាការ-មេបញ្ជាការរង និងមន្ត្រីនគរបាលវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ យ៉ាងច្រើនកុះករ។
មន្ត្រីនគរបាល ដែលទទួលបានជ័លាភី នឹងត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ នាពេលនេះមានចំនួន៥៥រូប ក្នុងនោះត្រូវបានតែងតាំងមុខតំណែងជានាយផ្នែកចំនួន០៣រូប, នាយរងផ្នែក០៤រូប, នាយប៉ុស្តិ៍០១រូប និងនាយរងប៉ុស្តិ៍០៤រូប ។ បំពាក់ឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក៤១រូប និងថ្នាក់អនុសេនីយ៍ទោ០២រូបផងដែរ៕
ដោយ ៖ សិលា