ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ធំ ដឹកនាំប្រជុំដោះស្រាយករណីវិវាទដីធ្លីលើផ្ទៃដីចំនួន ៨២ហិកតា ជាដីរបស់រដ្ឋដែលទទួលរងពីការរំលោភបំពាន ពីប្រជាពលរដ្ឋ ក្នុងស្រុកកំពង់ស្វាយ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារដោះស្រាយទំនាស់ដីធ្លីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដឹកនាំដោយ លោក បេងហុង សុជាតិ ខេមរ៉ូ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិភាក្សា និងដោះស្រាយករណីវិវាទដីធ្លីលើផ្ទៃដីចំនួន ៨២ហិកតា ជាដីរបស់រដ្ឋ (ដីព្រលានយន្តហោះ) ដែលទទួលរងពីការរំលោភបំពាន ពីប្រជាពលរដ្ឋ កាន់កាប់យកជាកម្មសិទ្ធិឯកជន ស្ថិតនៅក្នុងឃុំវល្លិ៍យាវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី៖ ក្រុមការងារថ្នាក់ជាតិ, ក្រុមការងារថ្នាក់ខេត្ត, មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលស្រុក មេឃុំ និងមន្ត្រីពាក់ព័ន្ធ សរុបប្រមាណ ២៦នាក់។

      នៅក្នុងអង្គប្រជុំនេះ បានសម្រេចឯកភាពគ្នាលើគោលការណ៍មួយចំនួន ដូចខាងក្រោម៖

១) រៀបចំផែនការ និងបង្កើតក្រុមការងារចុះពិនិត្យជាក់ស្តែង ដើម្បីធ្វើការដោះស្រាយបន្ត។

២) បន្តដោះស្រាយលើគ្រួសារ ចំនួន២៥គ្រួសារ ក្នុងនោះ មាន១៧គ្រួសារ មានលំនៅដ្ឋាននៅទីនោះ និង៨គ្រួសារទៀត បន្តនីតិវិធី។ 

៣) រៀបចំចងក្រងឯកសារ ធ្វើរបាយការណ៍ ជូនក្រសួងពាក់ព័ន្ធ ដើម្បីស្នើសុំគោលការណ៍ដឹកនាំបន្ត ៕

ដោយ៖ កែវ មន្នី


ចែករំលែក៖