ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាកូម៉ាបើកបុកដើមឈើនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាជនជាតិបរទេសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងហើយបានបើករថយន្តTacoma មួយគ្រឿងយ៉ាងលឿនជ្រុលទៅបុកដើមឈើមួយដើមពេញទំហឹងបណ្ដាលឱ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លួវសហព័ន្ធរុស្សុី ត្រង់ចំណុចមុខព្រលានហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

បើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្តម៉ាកTACOMA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BD -2060 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុីពីកើតទៅលិចក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកដើមឈើមួយដើមពេញទំហឹង បណ្ដាលឱ្យរថយន្តកល់ជាប់ជាមួយដើមឈើទៅមុខលែងរួច តែសំណាងល្អមិនមានអ្នករងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយបន្តតាមច្បាប់៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖