វៀតណាម៖ គណៈប្រតិភូជាន់ខ្ពស់សាលារាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមដំណើរដោយ លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាមនិងប្រតិភូរួមដំណើរ នារសៀលថ្ងៃទី៦ កញ្ញា ២០២២ បានជួបសំដែងការគួរសមជាមួយ លោក វឿង ឌីញ ហឺ(VUONG DINH HUE)ប្រធានរដ្ឋសភានៃសាធារណៈសង្គមនិយមវៀតណាមនៅ វិមានរដ្ឋសភា នាទីក្រុងហាណូយ។
លោក វឿង ឌិញហឺ បានថ្លែងអបអរសាទរចំពោះដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូសាលារាជធានីភ្នំពេញនៅទីក្រុងហាណូយនាពេលនេះ ដែលបានសបញ្ជាក់ពីទំនាក់ទំនងកាន់តែជិតស្និតរវាងវៀតណាម និងកម្ពុជាពិសេសរវាងរាជធានីភ្នំពេញនិងរដ្ឋធានីហាណូយដែលជាទីក្រុងសម្ពន្ធ័មេត្រីភាព តាមរយះការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើ ច្រើនវិស័យដូចជាវិស័យ៖ សុខាភិ បាល,វិស័យអប់រំ,វិស័យពាណិជ្ជកម្ម, វប្បធម៌,សុខាភិបាលជាដើម។
លោក ប្រធានរដ្ឋសភាវៀតណាម បានកោតសរសើរដល់ការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានប្រែក្លាយប្រទេសកម្ពុជាមានសុខសន្តិភាពពេញផ្ទៃប្រ ទេស,មានការអភិវឌ្ឍន៏លើគ្រប់វិស័យនិងបានធ្វើឪ្យិកម្ពុជាមានឈ្មោះបោះសំឡេង និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។លោកវឿង ឌិញហឺ ក៏បានទទួល ស្គាល់និងកោតសរសើរចំពោះការចាត់វិធានការប្រកបដោយប្រសិទ្ធភាពរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការចាត់វិធានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ .១៩ យ៉ាងមានប្រសិទ្ធភាពតាមរយះការស្រោចវ៉ាក់សាំងទៅដល់ប្រជាជននៅទូទាំងប្រទេស និងត្រូវបានទទួលស្គាល់ថាជាប្រទេសដែលបានទប់ស្កាត់ការរីរាល ដាលជំងឺកូវីដ.១៩បានល្អជាងគេបើប្រៀបធៀបជាមួយបណ្តាប្រទេសនៅអាស៊ី និងពិភពលោកនិងបានបើកប្រទេសឡើងវិញឪ្យិមានប្រក្រតីភាពនៃជីវភាពសង្គម ។
លោក ប្រធានរដ្ឋសភាវៀតណាម ក៏បានវាយតំលៃ និងទទួលស្គាល់តួនាទី របស់សម្តេចតេជោហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេននាពេលកន្លងមកថ្មីៗនេះទទួលបានផ្លែផ្កាយ៉ាងធំធេងនិងទទួលបានការកោតសរសើរជាអន្តរជាតិ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ក្នុងដំណើរទស្សនៈកិច្ច នៅទីក្រុងហាណូយ តាមរយៈការជួបពិភាក្សា ការងារជាបន្តបន្ទាប់ជាមួយ លោក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និង លេខាបក្សរដ្ឋធានីហាណូយ និងការងារដែលត្រូវធ្វើបន្តក្នុងក្របខណ្ឌ័ទីក្រុងទាំង២ដែលជាទីក្រុងសម្ពន្ធ័ភាព ។ការជំរុញឲ្យមានការតភ្ជាប់វិស័យទេសចរ រវាងភ្នំពេញ.ហាណូយ,ក៏ដូចជាតំបន់បេតិកភណ្ឌ័ដែលមានស្រាប់ដើម្បីអោ យភ្ញៀវទេសចរអាចទស្សនាបានច្រើនកន្លែងដែលមានក្នុងទីក្រុងទាំង២ភ្នំពេញ.ហា ណូយ។
លោក ឃួង ស្រេង មានប្រសាសន៏ថា៖ក្រោមអនុសាសន៏របស់សម្តេចតេជោហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងទៅលើការអភិវឌ្ឍទីក្រុង,ការកែលំអរ និងស្ថាបនាប្រពន្ធ័លូ,ការគ្រប់គ្រងសំណល់រឹង រាវ បញ្ហាកកស្ទះចរាចរដែលរាជធានីភ្នំពេញកំពុងប្រឈម នៃការកើនឡើងរបស់ ប្រជាពលរដ្ឋយ៉ាងគំហុកក្នុងរាជធានីភ្នំពេញ ស្របពេលដែលមានការកើនឡើងនូវវិស័យសេដ្ឋកិច្ចពិសេស ក្រោយវិបត្តិជំងឺកូវីដ.១៩ ៕
ដោយ ៖ សំរិត