ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យមា្នក់ ករណីជួញដូរគ្រឿងញៀន​ រួមនិង​កាំភ្លើង​ជាច្រើន​ដើម​ នៅស្រុកថាឡាបរិវ៉ាត់

ចែករំលែក៖

 ខេត្ត​ស្ទឹងត្រែង ៖ បុរសម្នាក់​ រួម​និង​គ្រឿង​ញៀន​ព្រមទាំង​កាំភ្លើង​ខ្លី​ចំនួន​៣ដេីម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ចនគរបាល​ខេត្ត​ស្ទឹងត្រែង​ ចាប់ឃាត់ខ្លួន​ជាក់ស្ដែង​ នៅស្រុកថាឡាបរីវ៉ាត់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០២២។ 

របាយការណ៍​ដដែល​បន្តថា​ មន្រ្តីអនុវត្តច្បាប់ នៃអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ នៅថ្ងៃពុធទី០៧ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ​ បានសហការជាមួយមន្រ្តីអនុវត្តច្បាប់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ដែលប្រព្រឹត្តនៅចំណុចភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កិច្ចសហប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡឹក ថន ហៅ( ចក់ )ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ។

យោងតាមរបាយការណ៍របស់ ក្នុងការចុះបង្រ្កាបនេះកម្លាំងជំនាញ បានចាប់យកវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្រាម ពណ៌សថ្លា( ICE )០១កញ្ចប់តូច, សម្ភារ:សំរាប់ជក់គ្រឿងញៀនមួយចំនួន, កាំភ្លើងកែឆ្នៃខ្លីបាញ់រំសេវ ០១ដើម, កាំភ្លើងកែឆ្នៃបាញ់ហ្គាសចំនួន ០២ដើម ។

មន្រ្តីអនុវត្តច្បាប់ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ​៖ អារុណ​រះ


ចែករំលែក៖