ព័ត៌មានទាន់ហេតុការណ៍៖

ងិន ម៉ារ៉ាឌី ចេញមុខប្រតិកម្មលើ ថុល សុភិទិ ក្រោយនិយាយពាក្យមួយចំនួនទៅកាន់ស៊ឹម ចាន់ពន្លឺ នៅលើឆាក

ចែករំលែក៖

ភ្នំពេញ៖ បេក្ខជន៤រូបចុងក្រោយរបស់កម្មវិធី Cambodia idol រដូវកាលទី ៤ បានជួបជុំគ្នាកាលពីរាត្រីថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២២ នេះ កម្មវិធីជួបជុំអ្នកគាំទ្រជាមួយបេក្ខជនTop 4។ កម្មវិធីនេះទទួល បាន ការចាប់អារម្មណ៍ខ្លាំង ព្រោះតែអ្នកគាំទ្រជាច្រើនបានសម្រុកទៅទស្សនាផ្ទាល់យ៉ាងច្រើនប៉ុន្តែនៅគ្រាកម្មវិធីនៃការផ្តល់បទសម្ភាសន៍ទៅកាន់ពិធីករបែជាថុល សុភិទិ បានពោលពាក្យមួយចំនួនធ្វើឲ្យអ្នកគាំទ្រស្រងាកចិត្តដែលពួកគេយល់ថាជាការនិយាយបង្អាប់ការស្រលាញ់ភេទដូចគ្នា។ 

ពាក្យមួយឃ្លានេះរបស់ សុភិទិ បានធ្វើឲ្យមានការរិះគន់ភ្លាមៗទៅលើ ថុល សុភិទិ ដោយមតិបានលើកឡើងថា យ៉ាងណាក៏មិនគួរលើកយកមកនិយាយទាំងកណ្តាលឆាកបែបនេះដែរ😬គាត់ស្រលាញ់អី គាត់ចង់បានអីវាជារឿងរបស់គាត់ទេ ហើយរឿងបែបនេះយើងក៏ពុំគួរនិយាយជំនួសសាមីខ្លួនគេដែរ ។ បន្ថែមពីនេះ សូម្បីតែបវរកញ្ញាចក្រវាលកម្ពុជាក៏បានលើកឡើងដាក់ចំៗថា  នៅយុគសម័យ2022 ជិតចូលដល់2023 ទៅហេីយ ការស្រឡាញ់ភេទដូចគ្នានៅតែត្រូវបានគេប្រើជាការប្រមាថ រឺលេងសើចនៅទីសាធារណៈ ពេលខ្លះការលេងសេីចត្រឹមតែ 2-3ម៉ាត់របស់អ្នកអាចធ្វេីអោយគេឈឺចាប់ ខ្មាស់គេនៅកណ្តាលមនុស្សជាច្រេីន។ អ្នកគួរតែរៀនគោរពសិទ្ធិមនុស្ស , អោយតម្លៃមនុស្សជុំវិញខ្លួន រឺស្គាល់អំពីសុជីវធម៌ , ទីតាំងដែលអ្នកចង់លេងសើចទៅកាន់នរណាម្នាក់។ ការស្រលាញ់ភេទដូចគ្នា មិនមែនជាការដែលនរណាម្នាក់ត្រូវលេីកយកមកជាការលេងសេីចនោះទេ! ត្រូវចេះគោរព និងគិតពិចារណា!។ ជុំវិញមតិរិះគន់នេះក៏មានមតិផ្ទុយបានលើកឡើងថា អេដមីនក៏បានមើល liveដែរបើខុស គឺខុសទាំងអស់តាគ្នាហ្នឹង «ពួកគាត់និយាយលេងសើចលើសលួសទៅកាន់បុរសដែលស្រឡាញ់ភេទដូចគេ» ពួកគាត់អាចនិងភ្លេចខ្លួនថានៅទីនោះមានមនុស្សច្រើនប៉ុណ្ណា ហើយពួកគាត់ជានរណា លើកក្រោយនិយាយនៅសាធារណៈនិយាយស្ដីមុខក្រោយត្រូវប្រយ័ត្នឱ្យបានខ្ពស់។

  នៅមានមតិរិះគន់ជាច្រើនទៀតត្រូវបានលេចឡើងទៅកាន់តារាចម្រៀងរូបនេះពេញបណ្តាញសង្គមហ្វេសប៊ុក និងTik Tok ផងដែរ ៕ 

https://vt.tiktok.com/ZSRPEpdPm

ដោយ ៖ វឌ្ឍនា


ចែករំលែក៖