ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមនិស្សិតឈីលីធ្វើបាតុកម្មបណ្តាលឱ្យផ្លូវរថភ្លើងក្រោមដីជាប់គាំង

ចែករំលែក៖

ក្រុមនិស្សិតឈីលីបាននាំគ្នាធ្វើបាតុកម្មនៅទីតាំងស្ថានីយរថភ្លើងក្រោមដី ក្នុងរដ្ឋធានី Santiago នាថ្ងៃទី៧ខែកញ្ញា ដើម្បីទាមទារឱ្យមានការកែទម្រង់ប្រព័ន្ធអបរំនៅក្នុងប្រទេសនេះ។
ការធ្វើបាតុកម្មបណ្តាលឱ្យខ្សែរថភ្លើងនៅក្រោមដីត្រូវផ្អាកដំណើរការទាំងស្រុងដោយសារតែវត្តមានក្រុមបាតុករទាំងនៅខាងក្នុងស្ថានីយរថភ្លើងក៏ដូចជានៅខាងក្រៅផ្លូវដែក។
បើទោះបីបាតុកម្មធ្វើឡើងនៅពេលនេះដោយសន្តិភាពមិនមានអំពើហិង្សាកើតឡើងនោះក្តី ប៉ុន្តែមន្ត្រីគ្រប់គ្រងបានបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសម្រេចផ្អាកដំណើរការរថភ្លើងតែម្តង។ កាលពីខែតុលាឆ្នាំ២០១៩ ក្រុមនិស្សិតបាននាំគ្នាធ្វើបាតុកម្មបណ្តាលឱ្យមានអំពើហិង្សាផ្ទុះឡើង ធ្វើឱ្យមានអ្នកស្លាប់និងរបួស។
ការធ្វើបាតុកម្មនេះ គឺកើតឡើងក្រោយពេលដែលពលរដ្ឋឈីលី ច្រានចោលសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញថ្មីដែលបានធ្វើប្រជាមតិនៅថ្ងៃទី៤ខែកញ្ញា ។ ក្រុមបាតុករបានស្នើឱ្យធ្វើការកែទម្រង់វិស័យអប់រំ ។
ប្រធានាធិបតី Boric បានប្រកាសថា នឹងផ្លាស់ប្តូរតំណាងរដ្ឋមន្ត្រីក្រសួងទទួលបន្ទុករ៉ែនិងថាមពល ។ ជាមួយគ្នានេះលោកក៏បានសម្រេចផ្លាស់ប្តូរតំណែងលេខារដ្ឋមន្ត្រី មានតួនាទីតាមដានសកម្មភាពរបស់ប្រធានាធិបតី ៕ ដោយ៖ ធីរីណា

ប្រភពរូបភាព៖ zing news


ចែករំលែក៖