ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ភ្នំពេញ​៖ ដើម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ណាមួយ​​ និងទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បានដាក់គោលដៅចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ នេះបេីយោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខណ្ឌដូនពេញ​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២២។ 

រដ្ឋបាលខណ្ឌដូនពេញ​ បានឱ្យដឹងទៀតថា​ កាលពីយប់​ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង២០​ និង៣០នាទី​ដល់ម៉ោង២២​ និង០០នាទី យោងគោលការណ៍ដឹកនាំរបស់លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ​ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដាក់កម្លាំងសរុប ចំនួន៣១នាក់ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅរង្វង់មូលវត្តភ្នំ ( ត្រង់ចំណុចអគ្គិសនីកម្ពុជា ) ស្ថិតនៅផ្លូវលេខ១៩ កែងផ្លូវលេខ៩៤ ភូមិ៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​ មធ្យោបាយឆ្លងកាត់ សរុបចំនួន១៣៥គ្រឿង ​( រថយន្ត៤០គ្រឿង និងម៉ូតូ៩៥គ្រឿង )។​ អប់រំ អ្នកបើកបរម៉ូតូ គ្មានពាក់មួកសុវត្ថិភាព ម៉ូតូអត់កញ្ចក់ពេលយប់ ចំនួន០០គ្រឿង ។​ ជាលទ្ធផល អាវុធឆ្លងកាត់ ចំនួន០០ដើម៕

ដោយ​៖ស​ តារា​


ចែករំលែក៖