ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបុរស៣នាក់ពាក់ព័ន្ធនិងសារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ មនុស្ស៣នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធសារធាតុញៀន នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថាដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល ដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលត្រែង នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល។

 ប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី កាលពីថ្ងៃទី០៨ ខែកញ្ញាម្សិលមិញនេះ​ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ត្រង់ចំណុចភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន ០៣នាក់មាន ៖

១-ឈ្មោះ លឿ មឿន ហៅ ខិល ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

២-ឈ្មោះ ហ៊ឹម ដេវីត ហៅ វីត ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

៣-ឈ្មោះ សម្បត្តិ ជឿន ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតបានរួមមាន ៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៨ថង់ ទម្ងន់សរុប ៨,៤០ក្រាម

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ០១ចំហៀង 

-សម្ភារៈសម្រាប់ច្រករំលែកលក់ថ្នាំញៀនមួយចំនួន

-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង

-ទូរស័ព្ទដៃចំនួន ០៣គ្រឿង ម៉ាកoppo ពណ៌ខៀវ ចំនួន ០១គ្រឿង, ម៉ាកoppo ពណ៌ខ្មៅ ចំនួន ០១គ្រឿង និងម៉ាកoppo ពណ៌ស ចំនួន ០១គ្រឿង ។

បច្ចុប្បន្នជនសង័្សយទាំងបីនាក់ រួមនឹងវត្ថុតាងកម្លាំងនគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ ៕

ដោយ៖ អរុណរះ


ចែករំលែក៖