ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ ករណី​ រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​​

ចែករំលែក៖

ខេត្ត​​សៀមរាប​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ខេត្តសៀមរាប​ ​នៅ​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២២​ បានបញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ ករណី​ រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ដេីម្បីចាត់ការតាមច្បាប់​។ 

ជនសង្ស័យ​ម្នាក់ឈ្មោះ​ គី​ន​ ឡោះ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​គ្មាន​ មាន​ទីលំនៅ​ ភូមិ​លលៃ​ ឃុំ​បាគង​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ (​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​)​ ។​

​យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ បានឱ្យដឹងទៀតថា​​ កាលពីថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៧:០០​នាទី​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ ចុះ​បង្ក្រាប​បទ​ ដឹក​ជញ្ជូន​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​លើ​ដងផ្លូវ​ស្ថិត​នៅ​ភូមិ​អន្លង់​ពីរ​ ឃុំ​ត្រពាំង​ធំ​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ រួម​និង​គ្រឿង​ញៀន​ជាក់ស្ដែង​។​

​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន​ ៖​ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​ ០២​កញ្ចប់​ ស្មើនឹង​ទម្ងន់​២០.៤២​ក្រាម​(​ទម្ងន់​សុទ្ធ​)​ និង​ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង​។ 

បច្ចុប្បន្ន​ជនសង្ស័យ​ រួមនឹង​វត្ថុតាង​គ្រឿងញៀន​ ត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត​ ដេីម្បីបន្តនីតិវិធី​៕

ដោយ​៖សហការី​


ចែករំលែក៖