ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងមន្ដ្រីរាជការចំនួន៤រូប ជាអភិបាលរងខេត្តឧត្តរមានជ័យ

ចែករំលែក៖

ភ្នំពេញ ៖  បើតាមអនុក្រឹត្យដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”  ទទួលបាននៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមន្ដ្រីរាជការ ចំនួន៤រូប ជាអភិបាលរងខេត្តឧត្ដរមានជ័យ។

មន្ដ្រីរាជការចំនួន៤រូប ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្ដឧត្តរមានជ័យ នោះរួមមាន៖

ទី១/៖ លោក អ៊ុន សុភ័ក្រ

ទី២/៖ លោក ហោ ជិនវិរយុទ្ធ

ទី៣/៖ លោក ផៃ ប៊ុនវណ្ណៈ

ទី៤/៖ លោក គង់ កន្នារិទ្ធ។

រាជរដ្ឋាភិបាលចេញអនុក្រឹត្យសម្រេច : 

មាត្រា ១ : តែងតាំងមន្ត្រីរាជការចំនួន ០៤រូប ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យដូចមានរាយនាមខាងលើ ។ 

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖