ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញមុខយុវជនចំនួន ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន បន្ទាប់ពីកម្លាំងជំនាញស្រាវជ្រាវរហូតឈានដល់ការចុះបង្រ្កាប និងឃាត់ខ្លួនរួមនិងវត្ថុតាងជាក់ស្ដែង។
របាយការណ៍ដដែលបន្តថា ដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ វេលាម៉ោង២១និង៤០នាទីយប់នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀននៅចំណុចភូមិ០២ សង្កាត់០២ ក្រុង-ខេត្តព្រះសីហនុ ។
១-ឈ្មោះ ស៊ូ បូរី ភេទ ប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ ០២ សង្កាត់ ០២ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ ដារ៉ា សារ៉ាវីដ ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ក្រុម ១២ ភូមិ ០៥ សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងដកហូតរួមមាន ៖
-ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់ ។
-ថ្នាំគ្រាប់សង្ស័យជាសារធាតុញៀនចំនួន ០៤ គ្រាប់
-ថ្នាំដបប្រភេទទឹកសង្ស័យជាសារធាតុញៀនចំនួន ០១ដប ។
-ទូរសព្ទ័ចំនួន ០២គ្រឿង
-ម៉ូតូចំនួន ០១ គ្រឿង ។
នៅថ្ងៃ០៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០១និង០៥ នាទី ជនសង្ស័យឈ្មោះ ដារ៉ា សារ៉ាវី បានសហការណ៍ជាមួយសមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យ០២នាក់ទៀត
១-ឈ្មោះ ជា វណ្ណា ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ ០៥ សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ វង្ស ភិរម្យ ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ ០៥ សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងដកហូតរួមមាន ៖
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២ កញ្ចប់ ។
-ថ្នាំគ្រាប់សង្ស័យជាសារធាតុញៀនចំនួន ១១ គ្រាប់
-ទូរស័ព្ទចំនួន ២ គ្រឿង
-ម៉ូតូចំនួន ១ គ្រឿង ។
នៅថ្ងៃ ខែ ឆ្នាំដដែលវេលាម៉ោង ០៣និង៣០នាទី ជនសង្ស័យឈ្មោះ ស៊ូ បូរី បានសហការជាមួយសមត្ថកិច្ចបន្តឃាត់ខ្លួនជន០២នាក់ទៀត នៅចំនុចភូមិ០២ សង្កាត់០២ ក្រុង-ខេត្តព្រះសីហនុ
១-ឈ្មោះ សឿង សារ៉ាវ័ន្ត ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ ០៤ សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ ស៊ូ បូរិន ភេទ ប្រុស អាយុ១៨ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ ០២ សង្កាត់ ០២ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងដកហូតរួមមាន៖
-ថ្នាំគ្រាប់សង្ស័យជាសារធាតុញៀនចំនួន ០៦ គ្រាប់
-ថ្នាំដបប្រភេទទឹកសង្ស័យជាសារធាតុញៀនចំនួន ០៥ដប ។
-ទូរស័ព្ទចំនួន ០២ គ្រឿង
-ម៉ូតូចំនួន ០១ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖សហការី