ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាកាត់ទុក្ខទូទាំងប្រទេសដល់ការយាងចូលព្រះពិរាល័យរបស់ព្រះមហាក្សត្រិយានីអេលីហ្សាបេត II

ចែករំលែក៖

ប្រមុខដឹកនាំឥណ្ឌាបានបញ្ជាក់ថា ព្រះមហាក្សត្រិយានី Elizabeth II គឺជាបុគ្គលគាំទ្រយ៉ាងសកម្មដល់សម័យកាលបច្ចុប្បន្ន ព្រះអង្គមានព្រះទ័យសប្បុរសធម៌ និងភាពជាអ្នកដឹកនាំដែលបំផុសគំនិតសម្រាប់ជាតិ និងប្រជាជនអង់គ្លេស។
រដ្ឋាភិបាលឥណ្ឌាបានប្រកាសយកថ្ងៃទី១១ខែកញ្ញាជាថ្ងៃកាន់ទុក្ខដើម្បីគោរព្ធដល់ព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយានី Elizabeth II ។ ប្រធានាធិបតីឥណ្ឌាលោកស្រី Droupadi Murmu អនុប្រធានាធិបតី Jagdeep Dhankhar និងនាយករដ្ឋមន្ត្រី Narendra Modi បានទូរស័ព្ទចូលរួមរំលែកទុក្ខដល់រដ្ឋាភិបាលអង់គ្លេស និងព្រះរាជវាំងអង់គ្លេស។
នៅក្នុងការហៅទូរស័ព្ទចូលរួមរំលែកទុក្ខ ប្រមុខដឹកនាំឥណ្ឌាបានបញ្ជាក់ថា «ព្រះមហាក្សត្រិយានី Elizabeth II ជាបុគ្គលគាំទ្រយ៉ាងសកម្មដល់សម័យកាលរបស់យើង ព្រះអង្គមានព្រះទ័យសប្បុរសធម៌ ការបំផុសគំនិតសម្រាប់ជាតិ និងប្រជាជន»។
ឥណ្ឌានឹងបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដងជាការកាន់ទុក្ខនៅថ្ងៃទី១១ខែកញ្ញា ដោយមិនឱ្យមានសកម្មភាពកម្សាន្តសប្បាយណាមួយនៅថ្ងៃនោះឡើយុ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖  AFP/TTXVN


ចែករំលែក៖