ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតូយ៉ូតាព្រូសពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តម៉ាកToyota Prius មួយគ្រឿងខ្វះការប្រុងប្រយ័ត្នធ្វើឱ្យរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ កាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ស្ថិត​នៅតាមបណ្តោយផ្លូវលេខ២៧១ នៅខាងត្បូងមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យ(លោកសង្ឃ)ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

តាមប្រភពត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេឃេីញរថយន្តម៉ាកToyota Priusមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BD-9024 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្ន ក៏បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតបន្តិចបន្តួច។ 

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់  និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វេីការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំធ្វេីការដោះស្រាយនៅពេលក្រោយ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖