ព័ត៌មានទាន់ហេតុការណ៍៖

រំលឹកឡើងវិញនូវទិដ្ឋភាពដ៏រន្ធត់ពីការវាយប្រហារភេរវកម្ម ១១កញ្ញា២០០១

ចែករំលែក៖

ការរន្ធត់ចិត្តការភ័យខ្លាច…ដោយសារតែការវាយប្រហារភេរវកម្មនៅថ្ងៃទី ១១ខែកញ្ញា ឆ្នាំ២០០១ មិនបញ្ចប់នៅរយៈពេលមួយខែ មួយឆ្នាំ ឬ១០-២០ឆ្នាំនោះឡើយ គឺវាបានដក់ជប់ក្នុងអារម្មណ៍ពលរដ្ឋអាមេរិក រហូតដល់បច្ចុប្បន្ន នឹងបន្តទៅមុខទៀត។
ពេលវេលាដ៏រន្ធត់បំផុតរបស់ពលរដ្ឋអាមេរិក គឺចាប់ផ្តើមនៅវេលាម៉ោង៨និង៤៦នាទី ព្រឹកថ្ងៃទី ១១ខែកញ្ញាឆ្នាំ២០០១(ពេលវេលាអាមេរិក) ត្រូវនឹងថ្ងៃទី១២ខែកញ្ញាពេលវេលានៅកម្ពុជា ក្រុមភេរវកម្ម១៩នាក់បានប្លន់យន្តហោះដឹកអ្នកដំណើរដល់ទៅ៤គ្រឿង ដែលកំពុងហោះឆ្ពោះទៅកាន់ទីតាំងនៅតំបន់ឆ្នេរសមុទ្រភាគខាងលិច ក្រោយមកបង្កើតឱ្យមានសោកនាដកម្ម ។
យន្តហោះដឹកអ្នកដំណើរ៤គ្រឿងត្រូវក្រុមភេរវកម្មអាល់កៃដាប្លន់បានប្រែក្លាយយន្តហោះទាំងនោះទៅជាគ្រាប់បែក ហោះសំដៅទៅកាន់គោលដៅដែលជាតំណាងរបស់អាមេរិក ក្នុងនោះមាន វ៉ាស៊ីនតោនឌីស៊ីជាមជ្ឈមណ្ឌលនយោបាយ ក្រសួងការពារជាតិ ទីតាំងទីបញ្ជាការយោធា មជ្ឈមណ្ឌលសេដ្ឋកិច្ច ពិសេសគឺអគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក WTC។
រយៈពេល ២១ឆ្នាំកន្លងផុតទៅ ការវាយប្រហារភេរវកម្មនៅលើទឹកដីអាមេរិកថ្ងៃទី១១ ខែកញ្ញា នៅតែជាស្រមោលនៃការតក់ស្លុតពេលនឹកឃើញដល់ទិដ្ឋភាពនោះ ។ ការវាយប្រហារបានសម្លាប់មនុស្ស ជិត៣០០០នាក់ និងជាង ៦០០០នាក់រងរបួស ។ មកទល់ពេលនេះ ចំនួនអ្នកធ្វើការនិងរស់នៅក្បែរអគារភ្លើងនោះបានស្លាប់ជាច្រើនដោយសារទជំងឺផ្សេងៗពាក់ព័ន្ធនឹងសុខភាព ក្នុងនោះមានជំងឺមហារីកជាដើម ។
នៅវេលាម៉ោង៩និង៥៩នាទី គឺក្រោយរយៈពេល៥៦នាទីឆាបឆេះអគារទី១ ក្រោយយន្តហោះបុក ហើយក៏បានបាក់ស្រុតទាំងស្រុងនៅវេលាម៉ោង១០និង២៨នាទី ។ ការខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ជាង១០ពាន់លានដុល្លារ ។
ក្រោយការបាក់ស្រុតអគារ កម្មករបានប្រើប្រាស់ពេលវេលាដល់ទៅ ៣,១លានម៉ោងដើម្បីបោសសម្អាតគំនរបាក់បែកមានរហូតដល់១,៨លានតោន។ ទ្រព្យសម្បត្តិរបស់បណ្តាក្រុមហ៊ុនគិតជាទឹកប្រាក់៨,៧ពាន់លានដុល្លារបានកប់ចោលនៅក្នុងគំនរអគារបាក់បែកនោះ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ infonet


ចែករំលែក៖