ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ តាមជើងយន្តហោះពិសេស។
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានឹងបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាមពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។ នៅក្នុងនោះសម្តេចប្រធានរដ្ឋសភានឹងជួប ពិភាក្សាការងារទ្វេភាគីជាមួយលោក វឿង ឌីញ ហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភាវៀតណាម និងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកំពូលរដ្ឋនិងបក្ស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មួយចំនួនទៀត។
បន្ទាប់មកគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងបន្តដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២បន្តទៀត។
ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោល បំណងពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្ប ញ្ញត្តិក៏ដូចជានីតិប្រតិបត្តិនៃព្រះរាជាណា ចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើង។
សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចប្រធានរដ្ឋសភា ក្នុងដំណើរទស្សន កិច្ចនេះមាន លោកស្រី ម៉ែន សំអន ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជាវៀត ណាម,លោក ឈាង វុន ប្រធានគណៈកម្ម ការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវន កម្មនៃរដ្ឋសភា,លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភាលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហ ប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា,លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា,លោកកែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា,លោក សន សារ៉ាណា សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា,លោក លី ឆេង សមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា,លោកស្រីដួង វណ្ណា តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា៕
ដោយ៖ សូរិយា