ក្រុមអធិរាជស Real Madrid បានបន្តឈរកំពូលតារាងក្រោយពីផ្តួលក្រុមភ្ញៀវ Mallorca នៅ Bernabeu និងរក្សាការឈ្នះ១០០% របស់ពួកគេក្នុងការចាប់ផ្តើមរដូវកាលនេះ។
ក្រុម Mallorca បាននាំមុខនៅតង់ទី១ នាទីទី៣៥ នៅពេលដែល VedatMuriqi ស៊ុតបញ្ចូលទីពីការបញ្ជូនបាល់ពី Lee Kang-in ប៉ុន្តែ Real Madrid បានតាមស្មើវិញនៅតង់ទី១ដដែលវិញតាមរយៈការស៊ុតបាល់របស់ Federico Valverde នៅនាទីទី៤៥+៣។
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Vinicius Jr បានធ្វើឱ្យក្រុម Real Madrid នាំមុខវិញនៅតង់ទី២ នៅនាទីទី៧២ ខណៈដែលគ្រាប់បាល់ទី៣រកបានដោយកីឡាករ Rodrygo ដែលបានស៊ុតបាល់បញ្ចូលទីដ៏ល្អឥតខ្ចោះនៅនាទីទី៨៩ ហើយ Antonio Rudiger ស៊ុតបាល់បញ្ចូលទីគ្រាប់ទី៤ នៅចុងម៉ោងនាទីទី៩០+៣។
ការគ្រប់គ្រងបាល់នៅនាទីទី៣នៃម៉ោងបន្ថែមគឺជាគ្រាប់បាល់ដំបូងសម្រាប់ខ្សែការពារអាល្លឺម៉ង់ Antonio Rudiger ចាប់តាំងពីចូលរួមជាមួយក្រុម Real Madrid លើការផ្ទេរដោយមិនមានតម្លៃខ្លួននៅរដូវក្តៅបន្ទាប់ពីការបញ្ចប់កិច្ចសន្យារបស់ Chelsea ។
ក្រុមរបស់លោក Carlo Ancelotti បានចាប់ផ្តើមឡើងកំពូលតារាង La Liga ចុងសប្តាហ៍មុនពេល Barcelona ឡើងពីលើពួកគេកាលពីថ្ងៃសៅរ៍ បន្ទាប់ពីឈ្នះ ៤-០ នៅលើទឹកដីក្រុម Cadiz ប៉ុន្តែជ័យជម្នះនេះបានធ្វើឱ្យក្រុម Real Madrid វិលទៅកាន់ចំណាត់ថ្នាក់លេខ១វិញ។
ម្ចាស់ជើងឯកអេស្ប៉ាញដែលបច្ចុប្បន្នមាន១៥ពិន្ទុពីការប្រកួត៥លើកគឺគ្មានខ្សែប្រយុទ្ធ Karim Benzema បន្ទាប់ពីគាត់មានបញ្ហាភ្លៅអំឡុងពេលឈ្នះ ៣-០ នៅ Champions League ក្នុងការប្រកួតជាមួយក្រុម Celtic កាលពីថ្ងៃអង្គារសប្តាហ៍មុន។
របួសនេះនឹងធ្វើឱ្យកីឡាករជម្រើសជាតិបារាំង Karim Benzema មិនអាចបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់អឺរ៉ុបទល់នឹង RB Leipzig នៅថ្ងៃពុធ និងថ្ងៃអាទិត្យខាងមុខជាមួយក្រុម Atletico Madrid ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)