ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលទាំងយប់ទុកម៉ូតូមុខផ្ទះភ្លេចដកសោរចោរជិះយកទៅបាត់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីចោរលួចម៉ូតូបង្កការភ្ញាក់ផ្អើលដល់ម្ចាស់និងអ្នកភូមិទាំងយប់និងរាយការណ៍ទៅសមត្ថកិច្ចមកអន្តរាគមន៏។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២២នៅចំណុចភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះជា សារ៉ាត់ ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរកសិកររស់នៅភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល។

ចំណែកម៉ូតូដែលបាត់ម៉ាកហុងដាC១២៥ ពណ៌ខ្មៅផលិតឆ្នាំ ២០១២ ពាក់ស្លាកលេខស្វាយរៀង១E១៧៨៥ដែលមានកាតគ្រីកម្មសិទ្ធិឈ្មោះ អ៊ុក ស៊ីណេត នៅភូមិវាលសង្កាត់ច្រកម្ទេសក្រុងបាវិត ខេត្តស្វាយរៀង។

តាមម្ចាស់ម៉ូតូបានប្រាប់សមត្ថកិច្ចថាមុនកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាC១២៥ ពណ៌ខ្មៅផលិតឆ្នាំ ២០១២ ពាក់ស្លាកលេខស្វាយរៀង១E១៧៨៥ត្រឡប់មកផ្ទះវិញដោយបានភ្លេចយកសោរចេញពីម៉ូតូ។

ក្រោយមកខ្លួនក៏ភ្ញាក់ពីដំណេកចេញមកមើលក្រៅផ្ទះស្រាប់តែបាត់មិនឃើញទើបបង្កការភ្ញាក់ផ្អើលនិងរាយការណ៍មកសមត្ថកិច្ចតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកមុខសញ្ញាជនសង្ស័យដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖