ខេត្តក្រចេះ ៖ ជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពចាប់រំលោភលើនារីរងគ្រោះ ជាមនុស្សមានសតិមិនប្រក្រតី(ឆ្កួតជ្រូក) បានសម្រេចជាច្រើនលើកច្រើនសាររហូតមានផ្ទៃពោះ គឺត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌស្រុកចិត្របុរី ចាប់ឃាត់ខ្លួន។ នេះបើយោងតាមការបញ្ជាក់លើផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ។
តាមរបាយការណ៍ បានបញ្ជាក់ឱ្យដឹងថា, ជនសង្ស័យឈ្មោះ ឃិន សុខ អាយុ៣៩ឆ្នាំ រស់នៅឃុំដារ ស្រុកចិត្របុរី ។
ចំណែកឯនារីរងគ្រោះអាយុ២១ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី(ឆ្កួតជ្រូក) មានទីលំនៅក្បែរគ្នា។
សមត្ថកិច្ចបានបន្តថា, ជនសង្ស័យនេះ ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកចិត្របុរី ចាប់ឃាត់ខ្លួននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ទៅតាមពាក្យបណ្តឹងរបស់ឪពុកម្តាយនារីរងគ្រោះ។
សមត្ថកិច្ចបន្តថា, តាមចម្លើយសារភាពរបស់ជននេះ គឺរូបគេបានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះ មានរយៈពេលជាច្រើនខែមកហើយ រហូតមានផ្ទៃពោះទើបត្រូវបែកធ្លាយ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងធ្វើកំណត់ហេតុ ស្តាប់ចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕
ដោយ ៖ សិលា