ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ដឹកនាំប្រជុំបូកសរុបនិងដាក់ទិសដៅការងារជំនាញនគរបាលស្រុកស្ទឹងត្រង់!

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង ០៧:៣០នាទី នៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានបើកកិច្ចប្រជុំ បូកសរុបសភាពការណ៍លទ្ធផល កិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាលសហគមន៍រយ:ពេល ០៩ ខែ ឆ្នាំ២០២២និងផ្សព្វផ្សាយផែនការការពារធានាស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គមនាឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទានឆ្នាំ២០២២នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង និងជាប្រធានក្រុមការងារពង្រឹង ដឹកនាំ តាមដាន ត្រួតពិនិត្យ អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។

មានការអញ្ជើញចូលរួមពីលោកអនុប្រធានផែនការងារនគរបាលព្រហ្មទណ្ឌ ,លោក.លោកស្រី នាយ នាយរង ការិយាល័យ, លោកអធិការ, លោក.លោកស្រី អធិការរង, លោកនាយផ្នែកជំនាញចំណុះអធិការដ្ឋាននគរបាលស្រុក, លោក នាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ សរុប ៤៦នាក់ ស្រី ០១នាក់។

-ណែនាំដល់លោក លោកស្រីអធិការងគ្រប់រូប លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១២ឲ្យអនុវត្តតាមផែនការដែលបានដាក់ចេញ ដោយឲ្យលោក លោកស្រីអធិការរងទទួលដឹកនាំពង្រឹង តាមដាន ត្រួតពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនីមួយៗចុះដល់ប៉ុស្តិ៍ដែលខ្លួនគ្រប់គ្រង ទទួលដឹកនាំត្រួតពិនិត្យតាមផែនការដែលបានដាក់ចេញ។

-ណែនាំឲ្យកម្លាំងទាំងអស់ជាពិសេសកម្លាំងជំនាញព្រហ្មទណ្ឌនិងប៉ុស្តិ៍នគរបាលរដ្ឋបាល យកចិត្តទុកដាក់តាមដានមុខសញ្ញាសេសល់ក្នុងសំណុំរឿង មុខសញ្ញាដោះលែងធនាគារក្រែងអាចចូលមូលដ្ឋានហើយនឹងអាចប្រព្រឹត្តបទល្មើសផ្សេងៗ។

-យកចិត្តទុកដាក់តាមដានមុខសញ្ញាមានដីកាចាប់ខ្លួន ដែលអាចនឹងចូលមូលដ្ឋានជួបជុំក្រុមគ្រួសារបងប្អូនដើម្បីធ្វើបុណ្យទានតាមប្រពៃណី។

-ណែនាំឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើការផ្សព្វផ្សាយ ឬធ្វើការសំណូមពរដល់ព្រះចៅអធិការវត្តឬអាចារ្យគណៈកម្មការវត្តធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលបានមកធ្វើបុណ្យទាន ឱ្យមានការប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិទាំងយកតាមខ្លួន ទាំងនៅផ្ទះ ជាពិសេសការអុចទៀនធូបក៏សុំឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដើម្បីបង្ការមានអគ្គីភ័យកើតឡើង។

-ណែនាំឲ្យផែនជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលលើការងារល្បាត ត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ និងពិនិត្យរដ្ឋបាលជំហរ សូមឲ្យមានការប្រទាក់ក្រឡាគ្នាបែងចែកពេលវេលាធ្វើការល្បាតឲ្យបានល្អប្រសើរនិងមានប្រសិទ្ធភាពខ្ពស់។

– ពង្រឹងវិន័យ ០០៦ បបជ

– ពង្រឹងសាមគ្គីភាពផ្ទៃក្នុង៕

ដោយ ៖ អ្នកប្រមាញ់


ចែករំលែក៖