ភ្នំពេញ ៖ លិខិតរំលែកមរណទុក្ខ ជូនចំពោះ លោក តាន់ ណាវិន និងក្រុមគ្រួសារ
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃរដ្ឋបាលខណ្ឌ សែនសុខ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវសមានទុក្ខវិយោគសោកសៅដ៏ក្រៀមក្រំបំផុតជូនចំពោះ លោក តាន់ ណាវិន ត្រូវជាស្វាមី និងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ងួន កេង ដែលត្រូវ ជាភរិយាបានទទួលមរណភាពនៅថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១១៖៤៦នាទីព្រឹក ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ ឧបាសិកា ងួន កេង គឺជាការបាត់បង់នូវអ្នកម្ដាយ ជីដូន ជាទីគោរព និង ភរិយាជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌នៅក្នុងក្រុមគ្រួសារ។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ លោក តាន់ ណាវិន ព្រមទាំងក្រុមគ្រួសារទាំងអស់នៃសព ដោយក្តីសង្វេគ ជាទីបំផុត។ យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណខន្ធ ឧបាសិកា ងួន កេង សូមបានទៅ សោយសុខក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។
សូម លោក តាន់ ណាវិន និងក្រុមគ្រួសារទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំ និងការ ស្រឡាញ់រាប់អានដ៏ជ្រៀលជ្រៅពីយើងខ្ញុំទាំងអស់គ្នា ៕
ដោយ ៖ សិលា