ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកកំរៀង​ បង្រ្កាបបានម៉ូតូចំនួន០២​គ្រឿងដែលជនសង័្សយលួចនាំចូលមកពីប្រទេសថៃដោយខុសច្បាប់

ចែករំលែក៖

ខេត្ត​បាត់ដំបង ​៖​ លោកវរសេនីយ៍ទោ វេ គឺមចត់ អធិការនគរបាល ស្រុកកំរៀង នៅវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី១៣ ខែ​កញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កំរៀងព្រមទាំងកម្លាំង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២១ ខេត្តប៉ៃលិន បានស្ទាក់បង្រ្កាបករណីលួចនាំយកម៉ូតូចូលមកពីទឹកដីប្រទេសថៃដោយខុសច្បាប់ចំនួន០២គ្រឿង។

ក្នុងប្រតិបត្តិការចុះបង្ក្រាប​ កម្លាំង​សមត្ថកិច្ច​ បានដកហូតម៉ូតូចំនួន​២គ្រឿង​ ទី១,ម៉ាកហុងដា​ ស៊ីភីអិច(cpx)ស៊េរីឆ្នាំ2022ពណ៌ក្រហម ០១គ្រឿងដែលមានលេខម៉ាស៊ីន5146460គ្មានស្លាកលេខ​ និងពណ៌សមួយគ្រឿងដែលមានលេខម៉ាស៊ីន1​17​5646គ្មានស្លាកលេខត្រូវជនសង័្សយមិនស្គាល់អត្តសញ្ញាណលួចនាំចូលតាមច្រករ​បៀងមកក្នុងប្រទេសកម្ពុជានៅចំណុចភូមិឡាក់៦២ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

សូមជម្រាបថា​ នៅមុនពេលប្រទះឃេីញម៉ូតូខាងលេីនេះ​ កម្លាំងសមត្ថកិច្ចមិនបានឃាត់ខ្លួនជនសង័្សយនោះទេ​ ខណៈពួកគេដឹងខ្លួនមុនរួចបានរត់គេចខ្លួនបាត់​ ដោយបន្សល់ទុកម៉ូតូចំនួន ០២​គ្រឿង ដូចមានភិនភាគខាងលើនៅហ្នឹងកន្លែង ។ 

បច្ចុប្បន្ន​ម៉ូតូទាំង០២គ្រឿងសមត្ថកិច្ចនគរបាលស្រុកបានធ្វើកំណត់ហេតុប្រគល់ទៅឱ្យសមត្ថកិច្ចគយនិងរដ្ឋាករចាត់ការតាមនីតិវិធី រីឯមុខសញ្ញាលួចនំាចូល​ម៉ូតូនេះ សមត្ថកិច្ចនគរ បាលស្រុកកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណហើយ៕

ដោយ​៖សហការី​


ចែករំលែក៖