ភ្នំពេញ៖ រថយន្តឃ្លុបដឹកទំនិញមួយគ្រឿងបេីកលឿនមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តប៉ាហ្សេរ៉ូ រុញផ្ទប់ទៅនឹងរថយន្តព្រូសមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវលាម៉ោង១និង៣០នាទីរសៀលថ្ងៃ១៣ខែកញ្ញាឆ្នាំ២០២២ស្ថិតនៅតាមបណ្តោយជាតិលេខ៤ ត្រង់ចំណុចមុខវត្តជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AH-4314ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុខាងលើមានក្រុមក្មេងៗសិស្សសាលាឆ្លងផ្លូវ ភ្លាមៗនោះអ្នកបើកបររថយន្តតូយ៉ូតាព្រូសបានជាន់ហ្រ្វ័ងឈប់ដើម្បីឱ្យក្រុមក្មេងៗសិស្សសាលាឆ្លងផ្លូវទៅអស់ ស្របពេលនោះស្រាប់តែមានរថយន្តម៉ាកប៉ាហ្សេរ៉ូមួយគ្រឿងពណ៌ទឹកប្រាក់លាយទឹកប៊ិក ពាក់ស្លាកលេខភ្នំពេញ2G-2714ធ្វើដំណើរតាមក្រោយក៏បានជាន់ហ្វ្រ័ងបន្ថយល្បឿងដែរ ប៉ុន្តែភ្លាមនោះស្រាប់តែមានរថយន្តឃ្លុបមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F-2389 ធ្វើដំណើរស្របគ្នាក្រោយគេជាន់ហ្វ្រ័ងមិនទាន់ក៏បានជ្រុលទៅបុកគូទរថយន្តម៉ាកប៉ាហ្សេរ៉ូពីក្រោយរុញផ្ទប់ទៅនឹងរថយន្តម៉ាកតូយ៉ូតាព្រូសពេញទំហឹងបណ្តាលឱ្យរងការខូចខាតរថយន្តទាំង៣គ្រឿងយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។
ក្រោយកើតហេតុគេឃើញមានសមត្ថកិច្ចជំនាញមូលដ្ឋានចុះធ្វើការវាស់វែងយករថយន្តទាំង៣គ្រឿងដាក់អែបខាង ហើយឱ្យភាគីទាំងអស់ធ្វើការសម្របសម្រួលគ្នា៕
ដោយ៖សុខាសែនជ័យ