ភ្នំពេញ៖ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ភ្លើងឆេះរទេះ សាងសង់ជិតរួចហើយ ក្រោមគំនិតផ្តួតផ្តើម និងឧបត្ថម្ភថវិការបស់ លោក ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ និង ជាសមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ អគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា សង្កាត់ភ្លើងឆេះរទេះ ត្រូវបានសាងសង់រួចរាល់បានជាង៧០% ហើយក្រុមជាងកំពុងតែមមាញឹកដើម្បីឱ្យអគារស្នាក់ការថ្មីនេះលេចរូបរៀងទាំងស្រុងក្នុងពេលឆាប់ៗនេះ ។ ក្នុងដំណើរចុះពិនិត្យ លោកឃឹម ស៊ុនសូដា និងប្រធានក្រុមការ ងារ ចុះមូលដ្ឋានខណ្ឌកំបូល បានចុះពិនិត្យពន្លឿនការងារសាងសង់ទីស្នាក់ការ គណៈបក្សប្រជាជនសង្កាត់ភ្លើងឆេះរទេះ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ។
ក្រោយពេលប្រគេនទេយ្យទាន ដល់ព្រះសង្ឃក្នុងវេនទី៣នៃវត្តអង្គត្រគៀត និងវត្តគោកខ្សាច់រួចរាល់ លោកស្រី អុឹង កន្ថាផាវី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខណ្ឌកំបូល និងលោក ឃឹម ស៊ុនសូដា អនុប្រធានគណៈកម្មាធិការគណបក្សខណ្ឌ និងជាប្រធានក្រុមការងារយុវជនគណបក្សខណ្ឌកំបូល រួមជាមួយក្រុមការងារចុះជួយខណ្ឌកំបូល ក្រុមការ ងារចុះជួយសង្កាត់ភ្លើងឆេះរទេះ បានចុះទៅពិនិត្យជាក់ស្តែងនូវសកម្មភាពការងារ សាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្គាត់ភ្លើងឆេះរទេះ និងបានជម្រុញឱ្យក្រុមការងារពន្លឿនការសាងសង់ ដោយប្រកាន់យកនូវណុគភាព សុវត្ថិភាព និងប្រសិទ្ធភាពសំណង់ តាមរចនាបទដែលបានកំណត់ ដើម្បីទុកជាសម្បត្តិសាធារណៈរបស់បក្ស បំរើការងារជួយប្រជាជន ដោយមិនរើសអើង និន្នាការនយោបាយ។
អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ភ្លើងឆេះរទេះនេះ មាន បណ្តោយ២០ម៉ែត្រ ទទឹង៩ម៉ែត្រ កំពស់១ ជាន់ប្រក់ក្បឿង មានបន្ទប់ការិយាល័យ និងសាលប្រជុំដ៏ធំមួយ ដែលអាចដាក់មនុស្សបានជាង១០០ នាក់។
លោក ឃឹម ស៊ុនសូដា កំពុងស្វះស្វែងរកថវិកាពីសប្បុរជនបន្ថែម ដើម្បីសាងសង់បន្ទប់ទឹក បង្គន់អនាម័យបន្ថែមទៀត ដើម្បីសម្រួលដល់ការបំរើសេវាកម្មនានា នៅក្នុងទីស្នាក់ការថ្មីនេះ៕
ដោយ ៖ សំរិត