ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា ផ្ញើសារលិខិតរំលែកទុក្ខជូន លោកជំទាវ ហេង ខាំពង្ស និងក្រុមគ្រួសារ

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតរំលែកទុក្ខ សូមគោរពជូន លោកជំទាវ ហេង ខាំពង និងក្រុមគ្រួសារ

លោកជំទាវ និងក្រុមគ្រួសារជាទីគោរពរាប់អាន!

ក្នុងនាមគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា និងរូបខ្ញុំផ្ទាល់មានសេចក្តីក្រៀមក្រំជាទីបំផុត ដោយបានទទួលដំណឹងថា ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី និងជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា បានទទួល មរណភាព កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២:១២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ឯកឧត្តម ប៊ូ ឡាំ គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវឥស្សរជននយោបាយខ្មែរ ដ៏ឆ្នើមមួយរូប ដែលមានស្នាដៃ និងបទពិសោធន៍ក្នុងការចូលរួមចំណែកកសាងប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ខ្ញុំសូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយបំផុត ជាមួយ លោកជំទាវ និងក្រុមគ្រួសារ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្ដម ប៊ូ ឡាំ បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍។

សូម លោកជំទាវ និងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំបំផុតអំពីខ្ញុំ ៕ 

ដោយ ៖ សិលា


ចែករំលែក៖