ព័ត៌មានទាន់ហេតុការណ៍៖

អំណោយ​របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជូនដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ នៅស្រុកទឹកផុស ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ខេត្ត​កំពង់​ឆ្នាំង ​៖​ លោកវរសេនីយ៍ទោ ស្រី ម៉ាច មេបញ្ជាការរង តំណាង លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារមនុស្សធម៌របស់អង្គភាព នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បាននាំយកអង្ករចំនួន ២៥០គីឡូក្រាម មី ៥កេស ត្រីខ ៥យួរ ទឹកត្រី ៥យួរ ទឹកស៊ីអ៉ីវ ៥យួរ អាវរងា៥ មុង៥ ជែលលាងដៃ ១៥ដប រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី​ ឧបត្ថម្ភដល់អតីតយុទ្ធជនពិការ និងប្រជាពលរដ្ឋក្រីក្រចំនួន ៥គ្រួសារ នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីឲ្យបងប្អូនមានលទ្ធភាពរៀបចំជាចង្កាន់ និងបច្ច័យសម្រាប់ធ្វើបុណ្យ  ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ។ ពិធីនេះក៏មានការចូលរួមឧបត្ថម្ភពីលោក សូត្រ សង់ អភិបាល និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនស្រុក នូវថវិកាចំនួន ២៥ម៉ឺនរៀល ផងដែរ ។

ស្ថិតក្នុងឱកាសនេះ លោកមេបញ្ជាការរង តំណាង លោកមេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៏ដូចជាលោកមេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី​ ដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំង៥គ្រួសារ ។ លោកមេបញ្ជាការរង បានបញ្ជាក់ថា សម្តេចតេជោ ប្រធានសមាគម ព្រមទាំងលោកមេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី​ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ទីណាមានបងប្អូនអតីតយុទ្ធជនជួបការលំបាក ទីនោះតែងមានការជួយឧបត្ថម្ភរបស់ សម្តេចតេជោ និងលោក ហ៊ុន ម៉ាណែត ជានិច្ច ។

ជាចុងក្រោយ បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ទាំង៥គ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា លោក ហ៊ុន ម៉ាណែត និងលោកស្រី​ ,លោកអភិបាលខេត្ត ព្រមទាំង លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត លោកអភិបាលស្រុក និងក្រុមការងារដែលបានយកចិត្ដទុកដាក់គិតគូរអំពីសុខទុក្ខរបស់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលជួបការលំបាក និងសូមគោរពជូនពរ សម្តេច លោក លោកស្រី​ និងក្រុមការងារ សូមមានសុខភាពល្អ ប្រកបបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ​៖សហការី​


ចែករំលែក៖