ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការរងខេត្តត្បូងឃ្មុំដេកស្លាប់ក្នុងបន្ទប់ដោយសារខ្យល់គ

ចែករំលែក៖

ខេត្តត្ត្បូងឃ្មុំ ៖ លោកស្នងការរងផែនចរាចរណ៍​ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ​ ខ្យល់គ ខណៈដេកស្លាប់ម្នាក់ឯងក្នុងបន្ទប់។ 

  តាមប្រភពព័ត៌មានបានបង្ហេីបឲ្យដឹងថា​ លោកឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ទទួលបន្ទុកផ្នែកការងារសណ្តាប់ធ្នាប់ បានដេកស្លាប់ម្នាក់ឯងក្នុងបន្ទប់​ ដោយគេសន្និដ្ឋានថា​ គាត់មានអាការៈខ្យល់គ។ 

  ប្រភពបានបញ្ជាក់ទៀតថា​ នៅវេលាម៉ោង ៩ព្រឹក នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នេះ​ បានបង្កការភ្ញាក់ផ្អេីលក្នុងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយរៀង រាល់ថ្ងៃ​ លោកឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង​ តែងតែចេញពីបន្ទប់របស់គាត់លឿន​ជាងគេ តែមកដល់ព្រឹកនេះ​ មិនឃេីញបេីកទ្វារហេីយគោះទ្វារពុំមានលឺគាត់ឆ្លើយតបឬបេីកទ្វារបន្ទប់ទៀត​ ទេីបនាំគ្នាគាស់ទ្វារបន្ទប់​ ទេីបឃេីញលោកឧត្តមសេនីយ៍ត្រីដេកស្លាប់នៅក្នុងបន្ទប់តែម្នាក់ឯង។ 

  តាមការបញ្ជាក់ពីមន្ត្រីជំនាញ​ បានសន្និដ្ឋានថា​ លោកឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង​ គឺដេកស្លាប់ម្នាក់ឯងក្នុងបន្ទប់​ ដោយគេសន្និដ្ឋានថា​ គាត់មានអាការៈខ្យល់គ។  

 បច្ចុប្បន្ន​ក្រុមគ្រួសារ​ សាច់ញាតិ​បានទទួលយកសពទៅធ្វេីបុណ្យតាមប្រពៃណី ៕

ដោយ៖ សូរិយា


ចែករំលែក៖