ព័ត៌មានទាន់ហេតុការណ៍៖

ខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ស្រុក ចុះអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្ត

ចែករំលែក៖

    ខេត្តកំពង់ធំ ៖ នៅថ្ងៃព្រហស្បតិ៍០៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ស្រុក បានអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ ចុះបំពេញការងារទទួលបានលទ្ធផល ដែលបងប្អូនប្រជានេសាទនៅតែប្រព្រឹត្ត និងនេសាទហួសដែនកំណត់ ដែលប្រើប្រាស់ឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំ។

     លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅឃុំពាមបាង ស្រុកស្ទោង ក្រុមការងារបានដឹកនាំកំលាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលនៅចំណុចព្រែកកំពង់រទេះ ស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

     បទបញ្ជាទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅឃុំពាមបាងលទ្ធផលអនុវត្តបាន០១ករណី បានចុះរុះរើបំផ្លាញចោលវត្ថុតាងបទល្មើសជលផលនៅនឹងកន្លែងរួមមានរបាំងសាច់អួនក្រឡាញឹកចំនួន០៣របាំងប្រវែង៦០០ម៉ែត្រ ,លូសាច់អួនក្រឡាញឹកចំនួន០៨មាត់ ,ឡុកសាច់អួនក្រឡាញឹកចំនួន០៥គ្រឿង                                 ,បង្គោលឈើចំនួន៤៥០ដើម, ត្រីចាក់លែងចូលបឹងធម្មជាតិទម្ងន់១០គីឡូក្រាម ។

     គួរបញ្ជាក់ផងដែរថាសម្រាប់ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃនេះប្រចាំការនៅកន្លែងព្រោះអាកាសធាតុមិនល្អ៕

ដោយ៖កែវ មន្នី


ចែករំលែក៖