វីរបុរសក្រុម Arsenal លោក Arsene Wenger ចាត់ទុកអតីតក្រុមរបស់គាត់មានឱកាសឈ្នះពាន Premier League រដូវកាលនេះ។
ក្រុមរបស់លោក Mikel Arteta ឈរនៅលើកំពូលតារាងបន្ទាប់ពីការប្រកួតចំនួន៦ ដោយបានឈ្នះការប្រកួតបើកឆាកចំនួន៥របស់ពួកគេ។ពួកគេអាចឈានទៅប្រកួតក្នុងការសម្រាកអន្តរជាតិខែកញ្ញាក្នុងចំណាត់ថ្នាក់លេខ១ ប្រសិនបើពួកគេយកឈ្នះក្រុម Brentford នៅកីឡដ្ឋាន Gtech Community Stadium ក្នុងការប្រកួតនៅថ្ងៃអាទិត្យនេះ។
លោក Wenger បានដឹកនាំក្រុមកាំភ្លើងធំឱ្យឈ្នះពានរង្វាន់លីគចំនួន៣រួមទាំងពានរង្វាន់ចុងក្រោយរបស់ក្លិបកាលពីឆ្នាំ២០០៣-២០០៤ ដែលបន្តពេញមួយរដូវកាល៣៨ប្រកួតមិនដែលចាញ់។ ឆ្លងកាត់ការស្នាក់នៅរយៈពេល២២ឆ្នាំរបស់គាត់នៅក្រុមភាគខាងជើងទីក្រុងឡុងមួយនេះដោយចាកចេញនៅឆ្នាំ២០១៨ និងកាន់តួនាទីនៅ FIFA ក្នុងការអភិវឌ្ឍន៍បាល់ទាត់សកល។
បុរសសញ្ជាតិបារាំងរូបនេះកម្រនឹងបញ្ចេញយោបល់លើអតីតក្លិបរបស់គាត់ណាស់ ប៉ុន្តែនិយាយក្នុងនាមជាអ្នកវិភាគ គាត់បង្ហាញពីក្តីរំភើបរបស់គាត់ចំពោះក្តីសង្ឃឹមរបស់ Arsenal ក្នុងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Champions League និងប្រជែងយកកិត្តិយសសំខាន់ៗ។
លោក Wenger បាននិយាយថា “ខ្ញុំនឹងនិយាយថាពួកគេកំពុងដើរក្នុងទិសដៅត្រឹមត្រូវ។ ខ្ញុំគិតដោយស្មោះត្រង់ថាមិនមានទីតាំងខ្សោយនៅក្នុងក្រុមទេ ពួកគេនៅក្មេង និងជាកីឡាករដែលមានការសន្យា ហើយពួកគេបានទិញបានយ៉ាងល្អនៅឆ្នាំនេះ។ មិនមានក្រុមណាដែលត្រួតត្រាទាំងស្រុងនៅរដូវកាលនេះទេ ហើយ Arsenal មានឱកាសជាមួយនឹងសក្តានុពលនៅទីនោះ។ យើងធ្លាប់ស្ថិតក្នុងកំពូលទាំង៤ ហើយហេតុអ្វីមិនម្តងទៀត? ពួកគេអាចធ្វើវាបាន”។
Arsenal មិនបានប្រជែងយកពាន Premier League ចាប់តាំងពីការចាកចេញរបស់លោក Wenger ខណៈដែលពួកគេមិនបានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ចាប់តាំងពីឆ្នាំ២០១៦។
អ្នកស្នងតំណែងភ្លាមៗរបស់គាត់គឺលោក Unai Emery បានដឹកនាំក្រុម Arsenal ដល់ចំណាត់ថ្នាក់ទី៥ក្នុងការដឹកនាំពេញមួយឆ្នាំរបស់គាត់។ Arteta បានមើលការខុសត្រូវលើការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨មុននឹងមកចំណាត់ថ្នាក់ទី៥កាលពីរដូវកាលមុន ដោយចាញ់ចំណាត់ថ្នាក់ទី៤ក្រោមស្នាដៃគូប្រជែង Tottenham ក្នុងសប្តាហ៍ចុងក្រោយនៃយុទ្ធនាការនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ 90min.com)