ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​សុខាភិបាល​៖​ ហាមឃាត់​ការផ្សព្វផ្សាយលក់ផលិតផល NSP OXYMETAZOLINE NASAL SPRAY ដែលគ្មានលេខបញ្ជិកា​ និងគ្មានការទទួលស្គាល់ពីក្រសួង

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សុខាភិបាល​កម្ពុជា​ បានចេញសេចក្តី​ជូន​ព័ត៌មាន ស្តីពីការ​ហាមឃាត់​ការផ្សព្វផ្សាយលក់ផលិតផល NSP OXYMETAZOLINE NASAL SPRAY ដែលគ្មានលេខបញ្ជិកា​ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ នេះបេីយោង​តាមប្រភពព័ត៍មានដែលទេីបទទួលបានពី​ក្រសួង​សុខាភិបាល​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២២។ 

ជាក់ស្ដែង​នៅក្នុង​លិខិត​របស់​ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖​ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ NSP/Italy កំពុង ផ្សព្វផ្សាយលក់ផលិតផល NSP OXYMETAZOLINE.NASAL SPRAY គ្មានលេខបញ្ញិកា និងគ្មានការទទួល ស្គាល់ពីក្រសួងសុខាភិបាលដូចមានភ្ជាប់ក្នុងរូបភាពមកជាមួយ។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវ ឱ្យរាល់ការចរាចរឱសថគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល ហើយ តម្រូវឱ្យលក់នៅក្នុងឱសថស្ថានស្របច្បាប់។ ក្នុងន័យនេះ ក្រសួងសុខាភិបាលតម្រូវឱ្យម្ចាស់គណនីហ្វេសប៊ុកខាងលើ រួមទាំងបុគ្គលពាក់ព័ន្ធទាំងអស់ ត្រូវបញ្ឈប់ការលក់ផលិតផលខាងលើជាបន្ទាន់។

ដើម្បីបង្ការកុំឱ្យកើតមានគ្រោះថ្នាក់បណ្តាលពីការប្រើប្រាស់ផលិតផលខាងលើនេះ ក៏ដូចជាការពន្យាពេល វេលាក្នុងការព្យាបាលត្រឹមត្រូវ និងខាតបង់ប្រាក់កាសរបស់ប្រជាពលរដ្ឋ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ឱសថគ្រប់ប្រភេទ ដែលលក់តាមប្រព័ន្ធអនឡាញឡើយ ព្រោះផលិតផលទាំងនេះភាគច្រើនជាផលិតផលខុសច្បាប់ ហើយអាចជាផលិតផលក្លែងក្លាយទៀតផង។

ទន្ទឹមគ្នានេះដែរ ក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានស្គាល់ម្ចាស់គណនី

បណ្តាញសង្គមហ្វេសប៊ុកខាងលើ ឬជនពាក់ព័ន្ធ ឬបានស្គាល់ទីតាំងដែលកំពុងចែកចាយ ឬលក់ ផលិតផល NSP OXYMETAZOLINE NASAL SPRAY គ្មានលេខបច្ឆិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល សូម សហការផ្ដល់ព័ត៌មានមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង។​ សូមភ្ជាប់ជាមួយនូវរូបភាព គណនីហ្វសប៊ុក និងផលិតផល NSP OXYMETAZOLINE NASALSPRAY គ្មានលេខបញ្ញិកា៕

ដោយ​៖សហការី​


ចែករំលែក៖