ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ បង្ក្រាប​បទល្មើស​២​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្ត​ព្រះ​សីហ​នុ​៖​ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​​ កាលពីថ្ងៃទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២២​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៤​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ចំនួន​០២​ករណី។ 

យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​​ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលេីនេះ​រួមមាន​ ៖

​ករណី​ទី​១​ ៖​ វេលា​ម៉ោង​២១​និង​៣០​នាទី​ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ចំណុច​​ ភូមិ​០១​ សង្កាត់​០៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​ 

​ជនសង្ស័យ​ទាំង​០២​នាក់​ឈ្មោះ​ ពៅ​ ប៉ន​ ភេទ​ ប្រុស​ អាយុ​ ២១​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​ ០១​ សង្កាត់​ ០៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ និង​ឈ្មោះ​ ឈុ​ន​ សៀង​ហៃ​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​ ០៣​ សង្កាត់​២​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​វត្ថុ​តាង​ដកហូត​រួម​មាន​៖​ -​ម្ស៉ៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​ ០២​ កញ្ចប់​ -​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​០១​ -​ទូរស័ព្ទ​ចំនួន​ ០២​គ្រឿង​ ។​

​ករណី​ទី​២​ ៖​ វេលា​ម៉ោង​២២​និង​០០​នាទី​ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ចំណុច​ ក្រុម​០៣​ ភូមិ​០២​ សង្កាត់​ ០៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​ នួន​ សុ​ធិ​ន្ន​វណ្ណ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​បច្ចុប្បន្ន​ ក្រុម​៣​ ភូមិ​២​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ និង​ឈ្មោះ​ ចំរើន​ ប៊ុ​ន​ថេ​ត​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​បច្ចុប្បន្ន​ ក្រុម​១១​ ភូមិ​១​ សង្កាត់​២​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​វត្ថុ​តាង​ដកហូត​រួម​មាន​ ៖​ -​ម្ស៉ៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​ ០៥​ កញ្ចប់​ -​ថ្នាំ​គ្រាប់​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០៥​គ្រាប់​ -​ថ្នាំ​ញៀន​កញ្ចប់​ពណ៌​ក្រហម​ សញ្ញារូប​សេះ​ ប្រភេទ​ម្ស៉ៅ​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០៣​កញ្ចប់​ -​ទូរស័ព្ទ​ចំនួន​០២​គ្រឿង​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ រួម​នឹង​វត្ថុ​តាង​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

ដោយ​៖សហការី​


ចែករំលែក៖