ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានចាត់ឱ្យកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍លើផ្លូវទំនប់រលក ផ្លូវកំពង់ផែ ដោយបានណែនាំធ្វើកិច្ចសន្យាលើអ្នកបើកបររថយន្តធុនធំមិនឱ្យឈប់ចតដោយគ្មានសណ្តាប់ធ្នាប់បន្តទៀត។
ជាមួយគ្នានេះនៅព្រឹកថ្ងៃដដែលលោកវរសេនីយ៍ទោ គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានដឹកនាំកម្លាំងសហការជាមួយកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ និងកម្លាំងមន្ទីរសាធារណការខេត្តបានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវគ្រប់ប្រភេទ ជាពិសេសអ្នកដែលប្រកបរបររត់តាក់ស៊ី និងក្រុមហ៊ុនរថយន្តដឹកអ្នកដំណេីរត្រូវមានការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ផ្លូវគោក បេីកបរប្រកបដោយសុវត្ថិភាព នារដូវបុណ្យភ្ជុំបិណ្ឌនេះ។
សូមជម្រាបថា យុទ្ធនាការនេះធ្វើឡើងនៅបេនឡានមហោស្រពចាស់ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ និងបានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខិត្តប័ណ្ណផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក សៀវភៅកំណត់ល្បឿន និងបានណែនាំទៅដល់ប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ផ្លវគោកទាំងអស់គ្នា ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ ៕
ដោយ៖សហការី