ព័ត៌មានទាន់ហេតុការណ៍៖

កូវីដ-១៩ ស្ងប់ស្ងាត់ ថៃបើកដំណើរការផ្លូវដែកទៅកាន់ប្រទេសឡាវ

ចែករំលែក៖

ផ្លូវដែកឆ្លងកាត់ស្ពានមិត្តភាព ថៃឡាវ ឆ្លងកាត់ដងទម្លេមេគង្គដោយក្នុងមួយថ្ងៃៗមានរថភ្លើងធ្វើដំណើរ ២ជើង ចាប់ផ្តើមពី ណង់ខាយ នៅវេលាម៉ោង៧និង៣០នាទី និងម៉ោង ១៤និង៤៥នាទី ហើយវិលត្រឡប់ពី Thanaleng នៅវេលាម៉ោង ១០ និង ម៉ោង១៧និង៣០នាទី។

ក្រុមហ៊ុនផ្លូវដែកជាតិថៃ (SRT)បានប្រកាសថា សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក Nong Khai ភាគខាងជើងប្រទេសថៃ និង ខេត្ត Thanaleng ប្រទេសឡាវនឹងចាប់ផ្តើមដំណើរការធម្មតា ចាប់ពីថ្ងៃទី១៦ខែកញ្ញា ក្នុងពេលស្ថានភាពនៃការឆ្លងកូវីដ១៩ ស្ងប់ស្ងាត់នៅក្នុងប្រទេសទាំងពីរ។
តាមការប្រកាសរបស់អ្នកនាំពាក្យផ្លូវដែក(SRT) បានឲ្យដឹងថា ការធ្វើដំណើរ មានរយៈពេល១៥នាទី ហើយតម្លៃសំបុត្រ១ មានត្រឹម២០បាត ប៉ុណ្ណោះ។ ថៃបានចាប់ផ្តើមដំណើរផ្លូវដែកធម្មតាវិញ ក្រោយរដ្ឋាភិបាលសម្រេចបន្ថយការរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ១៩ ។ នៅថ្ងៃទី១៦ខែកញ្ញានោះដែរ ថៃក៏បានដំណើរការផ្លូវដែកពីទីក្រុងបាងកក និងខេត្តយ៉ាឡា ក៏ដូចជាតំបន់ភាគខាងត្បូងថៃ ក៏បានដំណើរការមកវិញផងដែរ។
ជាមួយគ្នានេះក្រុមហ៊ុនផ្លូវដែក (SRT) បានប្រកាសថា រថភ្លើងចំនួន១៧ខ្សែ ដឹកអ្នកដំណើរ របស់ក្រុមហ៊ុន Hokkaido ប្រទេសជប៉ុន ។ខ្សែរថភ្លើងនោះនឹងបម្រើវិស័យទេសចរណ៍ដែលនឹងចាប់ផ្តើមនៅខែតុលាខាងមុខ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ railway gazette


ចែករំលែក៖