ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចខេត្តសហការជាមួយកម្លាំងនគរបាលស្រុកស្រីសន្ធរឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធសារធាតុញៀន១៤នាក់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦៖០០នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ កម្លាំងប៉ុស្តិ៍នគរបាលខ្នារស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយពោធិ៍ បានចុះល្បាតតាមភូមិសាស្ត្រងាយរងគ្រោះ នៅចំណុចតាមផ្លូវស្ថិតក្នុងភូមិខ្នារ ឃុំខ្នារស ស្រុកស្រីសន្ធរ ពេលនោះសមត្ថកិច្ចយើងបានប្រទះឃើញមុខសញ្ញាធ្លាប់បានធ្វើការអប់រំ ភ្លាមៗនោះសមត្ថកិច្ចយើងក៏បានហៅសាកសួរនិងបានធ្វើតេស្ដទឹកមូត្រ ជាលទ្ធផលបញ្ជាក់ថាវិជ្ជមាន។ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានបន្តធ្វើការស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន១២នាក់បន្ថែមទៀត និងបានដកហូតវត្ថុតាងមួយចំនួន។

    បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចយើងបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ដោយ៖ អ្នកប្រមាញ់


ចែករំលែក៖