ព័ត៌មានទាន់ហេតុការណ៍៖

កងការពារព្រំដែនលេខ ៦០១ បន្តចាត់តាំងកម្លាំងល្បាតការពារតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ

ចែករំលែក៖

ខេត្តកណ្តាល៖​ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ កងការពារព្រំដែនលេខ ៦០១ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានបន្តចាត់តាំងលោកអនុសេនីយ៍ឯក សៀ គឹមសាន មេបញ្ជាការរងកងអនុសេនាធំល្បាតទី៣ ដឹកនាំកម្លាំងដើរល្បាត ត្រួតពិនិត្យភូមិសាស្រ្ត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង ជាលទ្ធផល សភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ ។

ក្នុងនោះដែរ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ បានមានប្រសាសន៍ថា ក្រៅពីការងារស្នូល កងកម្លាំងទាំងអស់ មានភារកិច្ចត្រៀមបម្រុងកម្លាំងនៅហ្នឹងកន្លែង ទាំងមធ្យោបាយ គ្រឿងបំពាក់ និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ត្រៀមសហការជាមួយកម្លាំងមានសមត្ថកិច្ចដែលអង្គភាពឈរជើង ដើម្បីជួយសង្គ្រោះមហន្តរាយ ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ពេលមានសភាពការណ៍កើតឡើងជាយថាហេតុ និងត្រូវត្រៀមខ្លួន គ្រឿងបំពាក់ សម្ភារៈប្រើប្រាស់ និងមធ្យោបាយ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីរង់ចាំបទបញ្ជា។ 

ជាមួយគ្នានោះ​ នៅព្រឹកថ្ងៃដដែរនេះ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការកងការពារព្រំដែនគោកលេខ ៤០២ បានបន្តចាត់តាំងកម្លាំងដើរល្បាត ត្រួត ពិនិត្យភូមិសាស្ត្រ និងល្បាតត្រួត ពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃភូមិសាស្ត្រ ដែលអង្គភាពទទួល ខុស ត្រូវ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និង ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ ស្ថិតក្នុងសង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជាលទ្ធផល សភាពការណ៍លើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួល៕

ដោយ៖សហការី


ចែករំលែក៖