ភ្នំពេញ៖ ដេីម្បីទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ នាពេលរាត្រីបានបន្តចុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅរង្វង់មូលវត្តភ្នំ។
ជាក់ស្ដែងយោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌដូនពេញ បានឱ្យដឹងនៅព្រឹកអង្គារទី២០ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ តំណាងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅយប់ម៉ិញនេះ គឺចាប់ពីម៉ោង២០ និង០០នាទីយប់ដល់ម៉ោង២២ និង០០នាទីយប់ថ្ងៃទី១៩ កញ្ញា បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅមុខអគ្គីសនីកម្ពុជា ស្ថិតនៅផ្លូវលេខ១៩ កែងផ្លូវលេខ៩៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលមានកម្លាំងចូលរួមសរុប ៣៥នាក់ និងទទួលបានលទ្ធផលដូចខាងក្រោម៖
-កម្លាំងនគរបាលខណ្ឌចំនួន ១៥នាក់
-កម្លាំងរាជអាវុធហត្ថខណ្ឌចំនួន ១០នាក់
-កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន១០នាក់។
បេីតាមការបញ្ជាក់ពីលោក ចាប ឌីណា អភិបាលរងខណ្ឌរូបនេះ បានឱ្យដឹងថា ក្នុងប្រតិបត្តិការការចុះត្រួតពិនិត្យខាងលេីនេះជាលទ្ធផល៖ត្រួតពិនិត្យមធ្យោបាយឆ្លងកាត់សរុបចំនួន ១៥៦គ្រឿង ក្នុងនោះមាន៖ ត្រួតពិនិត្យរថយន្តឆ្លងកាត់ចំនួន ៦១គ្រឿង ;ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៩៥គ្រឿង ;អាវុធឆ្លងកាត់៖គ្មាន៕
ដោយ៖ស តារា