ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញទារកមួយរូបត្រូវគេប្លុងចោលក្បែរថ្លុកទឹកដែលមានរថយន្តជាច្រើនគ្រឿងបរចុះឡើង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២  មានគេយកទារក(ក្មេងប្រុស) ទើបសម្រាលមិនទាន់កាត់ទងផ្ចិតមកផ្លុងចោល នៅម្តុំជញ្ជីងស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ហើយត្រូវប្រជាពលរដ្ឋប្រទះឃើញនៅក្បែរថ្លុកទឹក ប៊ិសនឹងត្រូវរថយន្តច្រើនគ្រឿងចេញចូលកិន តែបានឮសំឡេងទារកយំទាន់ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកតែម្ដង។  

ប្រភពបានរាយការណ៍បន្ថែមថា បន្ទាប់មកប្រជាពលរដ្ឋដែលប្រទះឃើញ ក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍អូរបាក់រទេះ ស្រុកកំពង់សីលាខេត្តព្រះសីហនុ ហើយព័ត៌មាននេះក៏បានឮដល់លោកឆាយ សុគន្ធដា អភិបាលស្រុកកំពុងសីលាលោកក៏បានអន្តរាគមន៍ចាត់ចែង បញ្ជូនទារកដែលម្តាយ ឪពុកបោះបង់ចោលរូបនេះ យកទៅចងទងផ្ចិត និងពិនិត្យសុខភាពនៅមណ្ឌលសុខភាព តក្កវិទស្រុកំពង់សីលា។

 បើតាមលោកអភិបាលកំពង់សីលាស្រុកបញ្ជាក់ថា លោកកំពុងចាត់ចែងរកទឹកដោះគោ និងសម្លៀកបំពាក់ប្រគល់ដល់មណ្ឌលសុខភាពដើម្បីជួយទារកនេះជាបណ្តោះអាសន្នសិន។

 បើតាមគ្រូពេទ្យនៅមណ្ឌលសុខភាពស្រុកកំពង់សិលាឲ្យដឹងបន្ថែមថា ទារកនេះត្រូវបានពលរដ្ឋមួយគ្រួសារសុំយកទៅចិញ្ចឹមហើយ ក្នុងនោះលោកអភិបាលស្រុកបានប្រាប់មន្ត្រីជំនាញឲ្យចាត់ចែងតាមនីតិវិធី សម្រាប់ការទទួលយកទារកទៅចិញ្ចឹមនេះ៕

ដោយ៖ សូរិយា


ចែករំលែក៖