ព័ត៌មានទាន់ហេតុការណ៍៖

លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង នាំយកនូវទេយ្យទាន និងបច្ច័យរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ទៅប្រគេនព្រះសង្ឃនៅវត្តកោះជុំ និងវត្តបូទុមសុផានារាម (ហៅវត្តគយត្របែក)ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដែលជាថ្ងៃកាន់បិណ្ឌ១០ នៃពិធីបុណ្យភ្ជុំបិណ្ឌ លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយសង្កាត់គយត្របែក និងមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាក្រោមឱវាទ បាននាំយកនូវទេយ្យទាន និងបច្ច័យរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង តាមរយៈ លោកស្រី ដួង វណ្ណា សមាជិការដ្ឋសភា មណ្ឌលខេត្តស្វាយរៀង  និងបាននាំយកទេយ្យទានរបស់ក្រុមការងារមន្ទីរ ទៅប្រគេនព្រះសង្ឃនៅវត្តកោះជុំ និងវត្តបូទុមសុផានារាម (ហៅវត្តគយត្របែក) ស្ថិតនៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ក្នុងឱកាសនោះ លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយសង្កាត់គយត្របែក បានអោយដឹងថាទេយ្យទាន និងបច្ច័យរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានដូចជា៖

បច្ច័យចំនួន ២.០០០.០០០៛(ពីរលានរៀល) ,ត្រីខកំប៉ុង ១០យួរ ,ទឹកត្រី ២យួរ ,ទឹកស៊ីអ៊ីវ ២យួរ ,ទឹកដោះគោ ២០កំប៉ុង ,ស្ករសរ ៨គីឡូក្រាម ,ប៊ីចេង ៤គីឡូក្រាម ,ខ្ទឹមសរ ២គីឡូក្រាម ,ម៉ាស ៤ប្រអប់ ,ទៀន ៤ដុំ ,ធូប ២ដុំ , តែ ២គីឡូក្រាម ,អង្ករ ៤បាវ (១០០គីឡូក្រាម) ,ទឹកក្រូច ៤កេស ,ទឹកសុទ្ធ ៤កេស ,មី ១០កេស។

លោកបន្តថាចំពោះទេយ្យទាន និងបច្ច័យរបស់ក្រុមការងារមន្ទីរ មានដូចជា៖អង្ករ ២បាវ (៥០គីឡូក្រាម) ,ទឹកសុទ្ធ ២កេស ,ភេសជ្ជៈ(ទឹកក្រូច និងទឹកផ្លែឈើ) ២កេស ,ទឹកត្រី ២យួរ ,ទឹកស៊ីអ៊ីវ ២យួរ (១២ដប) ,ត្រីខកំប៉ុង ២យួរ, ប្រេងឆា ២ដប ,តែ ២កញ្ចប់ធំ, ទឹកដោះគោ ៤កំប៉ុង,ស្ករស ២គីឡូក្រាម, ប៊ីចេង ២គីឡូក្រាម ,អំបិល ២គីឡូក្រាម ,ខ្ទឹមស ២គីឡូក្រាម, ម្រេច ២កញ្ចប់, សាប៊ូលាងចាន ២ដប , និងទៀនធូប។

ចំពោះបច្ច័យកសាងវត្ត និងបច្ច័យប្រគេនដល់ព្រះសង្ឃ ជូនតាជី យាយជី គណៈកម្មការវត្ត នៅវត្តកោះជុំ និងវត្តបូទុមសុផានារាម (ហៅវត្តគយត្របែក)  និងជូនក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារភូមិ ស្ថិតនៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង  សរុបចំនួន ២,៧០០,០០០រៀល ៕

ដោយ៖ សុថាន


ចែករំលែក៖