ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការ អាវុធហត្ថខណ្ឌឬស្សីកែវ ចុះសួរសុខទុក្ខ សមាជិក មានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ទូច ម៉េង មេបញ្ជាការ អាវុធហត្ថខណ្ឌឬស្សីកែវ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ឡុញ កុសល មេបញ្ជាការរង អាវុធហត្ថខណ្ឌឫស្សីកែវ ដែលមានជំងឺរលាកក្បាលឆ្អឹងផាលត្រគាកទាំងសងខាងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា (179)។

ក្នុងឱកាសនោះ លោកមេបញ្ជាការខណ្ឌ បាននាំយក រទេះរុញ០១, ថវិកាចំនួន ២លានរៀល, ទឹកសុទ្ធ៤កេស, ទឹកដោះគោឆៅ និងភេសជ្ជៈប៉ូវកម្លាំងមួយចំនួនទៀត ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖