ប្រទេសថៃ ៖ ពលករខ្មែរប្រុសស្រី១៣នាក់រងរបួសធ្ងន់ស្រាលដោយជួបហេតុការណ៍គ្រោះថ្នាក់ចរារចណ៍នៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២ នៅខេត្តឈុនបុរី ប្រទេសថៃ។
តាមសេចក្ដីរាយការណ៍ពីពលករនៅប្រទេសថៃប្រាប់ថា មានរថយន្តទូរ១៣កៅអីមួយគ្រឿងដឹកពលករខ្មែរធ្វើដំណើរពីកន្លែងធ្វើការដោយពលករខ្មែរទាំងនោះមានបំណងមកស្រុកកំណើត(ប្រទេសកម្ពុជាវិញ)នៅរដូវបុណ្យភ្ជុំបិណ្ឌខាងមុខតែចៃដន្យបានជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដង។
សេចក្ដីរាយការណ៍ខាងលើមិនបានបញ្ជាក់ពីករណីគ្រោះថ្នាក់ខាងលើអំពីឈ្មោះភូមិឃុំស្រុកកំណើតរបស់អ្នករងរបួសនោះឡើយដោយគ្រាន់តែប្រាប់ថាមានពលករខ្មែរប្រុសស្រីចំនួន១៣នាក់ជួបគ្រោះថ្នាក់ចរាចរណ៍នៅកន្លែងកើតហេតុ ហើយពលករទាំងអស់នោះមានបំណងធ្វើដំណើរមកស្រុកកំណើតវិញនៅរដូវភ្ជុំតែប៉ុណ្ណោះ។ ក្រោយពីកើតហេតុគេឃើញមន្ត្រីជំនាញជនជាតិថៃបាននាំពួកគាត់ទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងភូមិសាស្រ្តខាងលើ។បញ្ហានេះដែរអ្នកសារព័ត៌មានយើងមិនទាន់បានការបំភ្លឺពីមន្ត្រីកុងស៊ុលប្រចាំប្រទេសថៃនៅឡើយ ព្រោះគ្មានលេខទំនាក់ទំនង ៕
ដោយ ៖ វណ្ណា