ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យឆាបឆេះផ្ទះបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែងមានទំហំ៤ម៉ែត្រគុណ២០ម៉ែត្រកាលពីវេលាម៉ោង២និង១៥ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២ឋិតក្នុងភូមិមិត្តភាពសង្កាត់ក្រុងប៉ោយប៉ែត។

 ម្ចាស់ផ្ទះមានឈ្មោះ ស្រេង ពន្លក ភេទប្រុសអាយុ៥៣ឆ្នាំនិងប្រពន្ធមានឈ្មោះ ហោ ប៊ួយ រស់នៅក្នុងភូមិកើតហេតុ។

 នៅក្នុងស្ថានការខាងលើនោះគេឃើញមានវត្តមានលោកអភិបាលក្រុងប៉ោយប៉ែត គាត ហ៊ុលនិងកម្លាំងទាំងបីប្រភេទមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យក្នុងនោះបានប្រើប្រាស់រថយន្តទឹកអស់២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់កាស៊ីត្រូពីកាណានិងរថយន្តពន្លត់អគ្គិភ័យរបស់អធិការក្រុងប៉ោយប៉ែត។

អគ្គីភ័យដែលឆាបឆេះត្រូវបានគ្រប់គ្រងទាំងស្រុងនៅម៉ោង២និង៤០នាទីថ្ងៃដដែលមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។

 យោងតាមការសាកសួរកូនម្ចាស់ផ្ទះខាងលើមិនប្រាប់ឈ្មោះថាករណីខាងលើនេះក្រុមគ្រួសារគាត់មិនបាននៅផ្ទះនោះឡើយដោយរវល់លក់នំខេកនៅកន្លែងកាស៊ីណូជាប់ព្រំដែនថៃ បន្ទាប់ពីកើតហេតុពួកគាត់បានដឹងតាមរយៈពលរដ្ឋប្រាប់ក៏វិលត្រឡប់មកផ្ទះក៏ឃើញផ្ទះរបស់គាត់ឆេះផ្នែកឡៅតឿតែម្ដង។

 ប្រភពថាករណីខាងលើបណ្ដាលមកពីទុស្សេខ្សែភ្លើង ព្រោះក្រោយពីពិនិត្យរបស់មន្ត្រីឃើញថាមានកង្ហាមួយត្រូវខូចខាតដោយឆ្លងចរន្តអគ្គិសនីដែលម្ចាស់ផ្ទះដោតឌុយភ្លើងទុកចោលមិនបានដកចេញ ដូច្នេះទើបបង្កជាអគ្គិភ័យ ហើយសម្ភារក្នុងផ្ទះខូចខាតគិតជាទឹកប្រាក់ប្រមាណ៧.០០០ដុល្លារអាមេរិក ៕

ដោយ ៖ វណ្ណា


ចែករំលែក៖